TRENDING NOW

កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌា
Search

កិច្ចប្រជុំស្ដីពី កិច្ចសហការអប់រំនិងការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ

242 Views
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានប្រជុំស្ដីពី កិច្ចសហការអប់រំ និងការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ ក្រោមអធិបតីភាព លោកជំទាវ សាស្រ្តាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈគ្រប់គ្រងបណ្តោះអាសន្ន នាយកដ្ឋានគោលនយោបាយ នៅសាលប្រជុំនាយកដ្ឋានផែនការ (ជាន់ទី២) ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ អ្នកវិនិយោគ និងក្រុមហ៊ុនអញ្ជើញមកពីប្រទេសចិន។
ជាកិច្ចចាប់ផ្តើម លោកជំទាវ សាស្រ្តាចារ្យ បណ្ឌិត អនុរដ្ឋលេខាធិកាបានបង្ហាញពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយអប់រំ និងគម្រោងដែលបានធ្វើការវិនិយោគក្នុងវិស័យអប់រំនាពេលកន្លងមក។ បន្ទាប់មក ខាងភាគីចិនបានបង្ហាញពីសាវតារគម្រោង សារៈប្រយោជន៍ និងគំនិតនៃការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ។
អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ដូចជា៖
-គោលនយោបាយជាអាទិភាពពាក់ព័ន្ធនឹងការវិនិយោគវិស័យអប់រំ
-ក្រុមការងារភាគីចិនលើកឡើងពីច្បាប់ទាក់ទងនឹងរបៀបបង្កើតសាលាឯកជន វិទ្យាស្ថាន សាកលវិទ្យាល័យ នៅកម្ពុជា ក៏ដូចជា ការរៀបចំនិតីវិធីសម្រាប់ដំណើរ ការនាំយកគ្រូមកពីបរទេស ដើម្បីបង្រៀន។
-ក្រុមការងារកម្ពុជាក៏បានស្នើឱ្យក្រុមហ៊ុនចិន និងអ្នកវិនិយោគឱ្យផ្តោតមិនត្រឹមតែលើសាលារៀនថ្មីប៉ុណ្ណោះទេ គឺផ្តោតលើសាលារៀនដែលមាននៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់បន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស កុមារនៅសាលារៀនគ្រប់កម្រិត។
ជាលទ្ធផល លោកជំទាវ សាស្រ្តាចារ្យ បណ្ឌិត អនុរដ្ឋលេខាធិកាបានកោតសរសើរក្រុមហ៊ុនចិនដែលបានដឹកនាំអ្នកវិនិយោគមកចូលរួមក្នុងលើវិស័យអប់រំនៅកម្ពុជា។ លោកជំទាវ សាស្រ្តាចារ្យ ក៏គាំទ្រគម្រោង និងលើកទឹកចិត្តក្នុងគំនិតផ្តួចផ្តើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ នេះ ហើយក៏បានស្នើឱ្យគម្រោងរបស់ ភាគីចិនគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយដល់អ្នកពាក់ព័ន្ធ ដើម្បីការអនុវត្តប្រកបដោយនិរន្តរភាព។ លោកជំទាវ ក៏សូមថ្លែងអំណរគុណចំពោះភាគី ក្រុមហ៊ុនចិន និងអ្នកវិនិយោគ ដែលបានជួយកម្ពុជា ជាពិសេសលើវិស័យអប់រំ។

More Posts