TRENDING NOW

ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»សិក្ខាសាលាឆ្លុះបញ្ចាំងលើរបាយការណ៍ស្រាវជ្រាវស្តីពី៖ "ការអប់រំស្ទែម (STEM) ៖ សមត្ថភាព​គ្រូបង្រៀន និងការជះឥទ្ឋិពលដល់ការបង្រៀន"កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២
Search

កិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»

41 Views

កិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»

រាជធានីភ្នំពេញ៖ នាព្រឹក​ថ្ងៃពុធ ១កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានគោលនយោបាយបានរៀបចំកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ» នៅសាលប្រជុំនាយកដ្ឋានផែនការ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្ដមអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យនៃនាយកដ្ឋានគោលនយោបាយ សរុប ២១រូប ស្រី ០៤រូប។

កិច្ចប្រជុំ​នេះ​មានគោលបំណង​ពិនិត្យ​មើល​លើ​លទ្ធផល​ស្រាវជ្រាវ​ទាំង​៧​ប្រធាន​បទ​របស់​នាយកដ្ឋាន​គោលនយោបាយ និង​ការ​ផ្តល់​អនុសាសន៍​កែ​សម្រួល ព្រមទាំង​ការ​រៀបចំ​ជា​គោលនយោបាយ​សង្ខេប​ចេញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ។

គួរបញ្ជាក់ថា លទ្ធផល​ស្រាវជ្រាវ​ដែល​បាន​បញ្ចប់​រួចរាល់ រួមមាន៖

១. ការសិក្សាស្រាវជ្រាវស្ដីពី កត្តាដែលជះឥទ្ធិពលដល់អត្រាឡើងថ្នាក់របស់សិស្សនៅមធ្យមសិក្សាទុតិយភូមិ
២. ការសិក្សាស្រាវជ្រាវស្តីពីកត្តាកំណត់ការរក្សាសិស្សនៅ​បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ​នៅកម្ពុជា
៣. ការសិក្សាស្រាវជ្រាវស្តីពី ការសម្រេចចិត្តរបស់សិស្សក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅប្រទេសកម្ពុជា
៤. ការសិក្សាស្រាវជ្រាវអំពី ស្ថានភាពនិងលទ្ធភាពនៃការអនុវត្តគន្លងអប់រំថ្មីនៅវិទ្យាល័យចំណេះទូទៅ និងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសនៅប្រទេសកម្ពុជា
៥. ការសិក្សាស្រាវជ្រាវស្តីពីលទ្ធភាពនៃការបង្កើតមូលនិធិសមធម៌អប់រំនៅប្រទេសកម្ពុជា
៦. ការសិក្សាស្រាវជ្រាវស្ដីពី ការពង្រឹងការអប់រំស្ទែម៖ ការអង្កេតសមត្ថភាពគ្រូបង្រៀន និងកត្តាជះឥទ្ធិពលលើការអនុវត្តការបង្រៀនស្ទែម
៧. ការសិក្សារហ័សស្តីពីឧត្តមានុវត្តន៍នៃសាលារៀនកម្ពុជាដែលមានពិន្ទុខ្ពស់នៅក្នុងតេស្ត PISA ២០២២៖ យុទ្ធសាស្រ្តសម្រាប់លើកកម្ពស់គុណភាពការប្រឡងតេស្ត PISA។

២២ តុលា ២០២៥ | នាយកដ្ឋាន​គោលនយោបាយ

គេហទំព័រ៖ https://dopomoeys.com/
ហ្វេសប៊ុក៖ https://www.facebook.com/dopopage/
តេឡេក្រាម៖ t.me/dopoinfo

More Posts