TRENDING NOW

[post-marguee]
Search

កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា និងសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់

55 Views

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានគោលនយោបាយបានរៀបចំ កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា និងសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព លោកបណ្ឌិត ឃុត សុខា ប្រធាននាយកដ្ឋានគោលនយោបាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ នៃនាយកដ្ឋានគោលនយោបាយ។

កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំក្នុងគោលបំណង (១)បូកសរុបលទ្ធផលការងាររបស់នាយកដ្ឋានតាមការិយាល័យដែលបានអនុវត្តកន្លងមក (២)លើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និង(៣)ការពិភាក្សាទៅលើបញ្ហាប្រឈមនិងដំណោះស្រាយផ្សេងៗ។

៣១ សីហា ២០២៦ | នាយកដ្ឋានគោលនយោបាយ

More Posts