
គោលនយោបាយបានរៀបចំ កិច្ចប្រជុំតម្រង់ទិសការងារគោលនយោបាយ និងអាទិភាពឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិតអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ លោកបណ្ឌិតប្រធាននាយកដ្ឋានគោលនយោបាយ អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ នៃនាយកដ្ឋានគោលនយោបាយ។
កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ចំនួន០៣ រួមមាន៖
(១) ការពិនិត្យកិច្ចការស្រាវជ្រាវនិងតម្រង់ទិសការងារស្រាវជ្រាវឱ្យស្របតាមទិសដៅអាទិភាពរបស់ក្រសួង៖
- ការសិក្សាស្រាវជ្រាវអំពីដើម្បីរៀបចំ “ក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់បង្កើនលទ្ធផលតេស្ត PISA នៅកម្ពុជា”Developing the “Strategic Framework for Enhancing PISA Outcomes in Cambodia”
- ការសិក្សាអំពីក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីការកែលម្អនិងនិរន្តរភាពនៃការរៀនពីចម្ងាយនៅសាលាមធ្យមសិក្សាកម្ពុជា
- ការស្រាវជ្រាវ វិភាគ និងអភិវឌ្ឍផែនការយុទ្ធសាស្ត្របង្កើនការចូលរៀនក្នុងគន្លងអប់រំវិទ្យាសាស្ត្រក្នុងប្រព័ន្ធអប់រំចំណេះទូទៅ
- ការស្រាវជ្រាវស្តីពី និងប្រសិទ្ធភាពនៃការអនុវត្តគន្លងអប់រំថ្មីនៅក្នុងសាលារៀនធនធានសាកល្បង
- ការស្រាវជ្រាវស្តីពី ការអភិវឌ្ឍក្របខ័ណ្ឌផលជះគរុកោសល្យ និងវិធីសាស្ត្របង្រៀនដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA របស់សិស្សកម្ពុជា (ថ្មី)
(២) ការរៀបចំទិសដៅត្រៀមសម្រាប់អនុវត្តសម្រាប់ឆ្នាំសិក្សាថ្មី ដោយផ្ដោតទៅលើការគាំទ្រសាលារៀន ការជំរុញការអនុវត្តយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ការអនុវត្តស្តង់ដាសាលារៀនគំរូ និងរៀបចំផែនការឆ្ពោះទៅ PISA-2029
(៣) ការគ្រប់គ្រងនិងរៀបចំការទទួលខុសត្រូវរបស់បុគ្គលិកក្រោមឱវាទឱ្យស្របតាមជំនាញនិងទេពកោសល្យការងារ។
០១ កញ្ញា ២០២៦ | នាយកដ្ឋានគោលនយោបាយ


















