TRENDING NOW

ពិធី​បើក​វគ្គបណ្ដុះបណ្ដាល​ស្តីពី «ការ​ស្រាវជ្រាវ​ប្រតិបត្តិ»សិក្ខាសាលាឆ្លុះបញ្ចាំងលើលទ្ធផលស្រាវជ្រាវស្តីពី «ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ៖ ការស្វែងយល់ពីការចូលរួមរបស់សហគមន៍»កាលិកបត្រ​អប់រំ​កម្ពុជា វ៉ុល៦ លេខ​២កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា និងសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់កិច្ចប្រជុំតម្រង់ទិសការងារគោលនយោបាយ និងអាទិភាពឆ្នាំសិក្សា២០២៦-២០២៧​សន្និសីទ​គោលនយោបាយ​អប់រំ​លើក​ទី​៥ ឆ្នាំ២០២៥ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»
Search

ពិធី​បើក​វគ្គបណ្ដុះបណ្ដាល​ស្តីពី «ការ​ស្រាវជ្រាវ​ប្រតិបត្តិ»

5 Views

ខេត្តកំពង់ចាម៖ នា​​ព្រឹក​ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅ​​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តកំពង់ចាម នាយកដ្ឋានគោលនយោបាយ បានរៀបចំ​ពិធី​បើក​​វគ្គបណ្ដុះបណ្ដាល​ស្តីពី «ការ​ស្រាវជ្រាវ​ប្រតិបត្តិ» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី លោក Anders LEE តំណាង​អង្គការ​យូណេស្កូ (UNESCO) លោកប្រធាន​នាយកដ្ឋាន​គោលនយោបាយ គ្រូ​ឧទ្ទេស​​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ តំណាង​មន្ទីរ​អប់រំ យុវជន និង​កីឡា និង​លោកគ្រូ អ្នក​គ្រូ​ ជា​សិក្ខាកាម​មកពី​សាលា​គរុកោសល្យ និង​វិក្រឹតការ និង​សាលា​អនុវត្ត ខេត្ត​កំពង់ឆ្នាំង ខេត្ត​ក្រចេះ ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ធំ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍​សាត់ សរុបប្រមាណ ៩៥នាក់ ស្រី ៤៤​នាក់។ ដោយមានការគាំទ្រពីកម្មវិធីពង្រឹង​ការ​អប់រំ​គ្រូបង្រៀន​នៅកម្ពុជា (GPE5/STEPCam II) វគ្គបណ្ដុះបណ្ដាល​នេះ ប្រព្រឹត្ត​ទៅ​រយៈ​ពេល ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៦ សិក្សា​ដោយ​ផ្ទាល់​នៅ​វិទ្យា​ស្ថាន​គរុកោសល្យ​ខេត្ត​កំពង់​ចាម និង​ថ្ងៃទី​០២ ខែ​តុលា ឆ្នាំ២០២៦ សិក្សា​តាម​ប្រព័ន្ធ​អនឡាញ។

ការ​ស្រាវជ្រាវ​ប្រតិបត្តិ គឺជា​ការ​សិក្សា​ខ្នាតតូច​សម្រាប់​បុគ្គល ក្រុម​ឬ​អង្គភាព​ដែល​ចង់​សិក្សាស្វែងរក​ឱ្យ​បាន​ស៊ីជម្រៅ​នូវ​មូលហេតុ​ជាក់លាក់​នៃ​បញ្ហា​ដែល​កើត​មាន​នៅ​កន្លែង​ធ្វើការ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ផ្អែក​លើ​ភស្តុតាង​នៃ​ការ​ស្រាវជ្រាវ។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមបណ្ឌិត បាន​​​រំលេច​អំពី​សារៈ​សំខាន់ នៃ​ការ​ស្រាវជ្រាវ​ប្រតិបត្តិ គឺ (១) ​ការ​ស្រាវជ្រាវ​​នៅជាមួយយើងរាល់ថ្ងៃ ដែល​យើង​តែង​តែ​ធ្វើការ​សម្រេចចិត្ត​លើ​ការងារ​ផ្សេងៗ​ជា​ប្រចាំដែលផ្អែកលើភស្តុតាង និងទិន្នន័យជាក់លាក់ និង (២) ការ​ស្រាវជ្រាវ​ប្រតិបត្តិ​មាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រូបង្រៀន ដើម្បី​ដោះ​ស្រាយ​បញ្ហាប្រឈម​ក្នុង​ថ្នាក់រៀន ក៏ដូចជាក្នុងសាលារៀន។​ ជា​អនុសាសន៍​សម្រាប់​អនុវត្ត​បន្ត ឯកឧត្ដម​បណ្ឌិត​បាន​គូសបញ្ជាក់ចំណុចសំខាន់ៗ ចំនួន ០២ រួមមាន៖ (១) ការ​ធ្វើឱ្យការស្រាវជ្រាវប្រតិបត្តិ ក្លាយជាប្រព័ន្ធនៅក្នុងសាលាគរុកោសល្យ ដោយ​​អាច​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​​សិក្សា​ជា​មុខវិជ្ជា​គោល ឬ​មុខវិជ្ជា​បន្ទាប់​បន្សំ និង (២) ការ​រៀបចំ​ឱ្យ​វគ្គបណ្ដុះបណ្ដាល​នេះ ឱ្យមាន​ការ​កត់​ត្រា​​ទៅ​ក្នុង​ប្រព័ន្ធ​អភិវឌ្ឍ​វិជ្ជា​ជីវៈ​ជា​ប្រចាំ (CPD) របស់​ក្រសួង ដែល​លោកគ្រូ អ្នក​គ្រូ ​ទទួល​បាន​​ក្រេឌីតសម្រាប់ប្រើប្រាស់​នៅ​ក្នុងការ​គន្លង​អាជីព​គ្រូបង្រៀន។

More Posts