TRENDING NOW

ពិធី​បើក​វគ្គបណ្ដុះបណ្ដាល​ស្តីពី «ការ​ស្រាវជ្រាវ​ប្រតិបត្តិ»សិក្ខាសាលាឆ្លុះបញ្ចាំងលើលទ្ធផលស្រាវជ្រាវស្តីពី «ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ៖ ការស្វែងយល់ពីការចូលរួមរបស់សហគមន៍»កាលិកបត្រ​អប់រំ​កម្ពុជា វ៉ុល៦ លេខ​២កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា និងសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់កិច្ចប្រជុំតម្រង់ទិសការងារគោលនយោបាយ និងអាទិភាពឆ្នាំសិក្សា២០២៦-២០២៧​សន្និសីទ​គោលនយោបាយ​អប់រំ​លើក​ទី​៥ ឆ្នាំ២០២៥ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»
Search

សិក្ខាសាលាឆ្លុះបញ្ចាំងលើលទ្ធផលស្រាវជ្រាវស្តីពី «ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ៖ ការស្វែងយល់ពីការចូលរួមរបស់សហគមន៍»

78 Views

ខេត្តកំពង់ស្ពឺ៖ នាព្រឹក​ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ នាយកដ្ឋានគោលនយោបាយ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលើលទ្ធផលស្រាវជ្រាវស្តីពី «ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ៖ ការស្វែងយល់ពីការចូលរួមរបស់សហគមន៍» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថាន​ជាតិ​អប់រំ និង ​លោក លោក​ស្រី​ប្រធាន អនុប្រធាន បុគ្គលិក​អប់រំ​នៃ​​មន្ទីរអប់រំ យុវជន និងកីឡាខេត្ត​បាត់ដំបង ព្រះសីហនុ មណ្ឌលគិរី ក្រចេះ និងព្រៃវែង សរុបប្រមាណ ៧០នាក់ ស្រី ១២នាក់។ សិក្ខាសាលានេះ គាំទ្រដោយធនាគារពិភពលោក ក្នុងក្របខ័ណ្ឌគម្រោងកែលម្អការអប់រំចំណេះទូទៅ-ហិរញ្ញប្បទានបន្ថែម (GEIP-AF)។

សិក្ខាសាលានេះ មានគោលបំណងឆ្លុះបញ្ចាំង និងផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាស្រាវជ្រាវ និងអនុសាសន៍ ព្រមទាំងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធដើម្បីការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ មានភាពគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ចំណុចសំខាន់ៗ ចំនួន ៣ គឺ៖ (១) ការធ្វើសុខដុមនីយកម្មស្តង់ដាសាលារៀនគំរូ គ្រប់ភូមិសិក្សា និងការធ្វើឱ្យការអនុវត្តមានលក្ខណៈជាប្រព័ន្ធផ្លូវការ និង(២) ការចងក្រងឧត្ដមានុវត្តន៍ដែលបានរកឃើញសម្រាប់ជាឯកសារស្មារតីសម្រាប់សាលារៀនក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូប្រកបដោយភាពជោគជ័យ។

#ModelSchool #GEIPAF #GEIP #DoPo

More Posts