កិច្ចពិភាក្សាអប់រំក្រោមប្រធានបទ៖ “ការផ្សារភ្ជាប់រវាងចក្ខុវិស័យអប់រំឆ្នាំ២០៣០ និងការរៀបចំគោលនយោបាយ និងផែនការអប់រំ”

2,131 Viewsនៅព្រឹកថ្ងៃចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈកម្មវិធី Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចពិភាក្សាអប់រំក្រោមប្រធានបទ៖ “ការផ្សារភ្ជាប់រវាងចក្ខុវិស័យអប់រំឆ្នាំ២០៣០ និងការរៀបចំគោលនយោបាយ និងផែនការអប់រំ” ដោយមានវាគ្មិនកិត្តិយសៈ លោក អុន ស៊ីវុធថា ប្រធាននាយកដ្ឋានផែនការ និងមានការសម្របសម្រួលពី លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ សរុបចំនួន ១១៤ នាក់។ កិច្ចពិភាក្សាអប់រំនេះ រៀបចំឡើងផ្តោតលើកិច្ចពិភាក្សាសំខាន់ៗមាន៖ * របៀបវារ:នៃការអប់រំឆ្នាំ២០៣០ (SDG4) នៅថ្នាក់សកលលោក និងតំបន់ * មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ * ក្របខណ្ឌគោលនយោបាយ និងការអនុវត្តយុទ្ធសាស្រ្ត សូមគោរពអញ្ជើញទស្សនាលម្អិតតារយៈលីងខាងក្រោម៖ https://fb.watch/6QC7Lmpvjc/ ————————————– Website: https://dopomoeys.com/ Fb:https://web.facebook.com/dopopage […]
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានគោលនយោបាយ ឆ្នាំ២០២១

1,754 Viewsនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានគោលនយោបាយ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង និងជាអគ្គនាយករង គោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី៖ ១. ពិនិត្យមើលពីផលសម្រេចកិច្ចការងារក្នុងឆមាសទី១ របស់នាយកដ្ឋាន ២. ទិសដៅកិច្ចការងារបន្តក្នុងឆមាសទី២ ៣. ពិនិត្យនូវយុទ្ធសាស្ត្រ សកម្មភាព និងចំណុចដៅជាអាទិភាពរបស់នាយកដ្ឋាន ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ៤. ពិភាក្សាផ្សេងៗ នៅថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២ និង ០០នាទីរសៀល។ តាមរយ: Zoom Video Conference Meeting ————————————– Website: […]
តួនាទីអាណាព្យាបាលក្នុងការជួយដល់ការសិក្សារបស់កុមារក្នុងបរិបទគន្លងថ្មី

2,230 Viewsទោះបីការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗជាច្រើន នៅលើ សកលលោក ។ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឆ្លើយតបទៅនឹងរបត់នៃការប្រែប្រួលយ៉ាងឆាប់រហ័សមួយនេះ ដោយតម្រូវឱ្យកុមារបន្តការសិក្សារបស់ពួកគេតាមរយៈប្រព័ន្ធអនឡាញ និងពីចម្ងាយ។ ប្រភពពីៈ https://www.facebook.com/moeys.gov.kh/ https://www.facebook.com/dopopage
ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន”

1,374 Viewsភ្នំពេញ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Zoom Video Conferenceនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងបឋមស្ដីពី “ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក ប្រធានគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ប្រមាណ ៦០រូប។ ឧបករណ៍នេះ មានវិសាលភាពសម្រាប់សាលារៀនកម្រិតមធ្យមសិក្សាទុតិយភូមិ អាចប្រើប្រាស់ក្នុងការវិភាគ លើសូចនាករ សូចនាកររង លក្ខណៈវិនិច្ឆ័យ និងកម្រងសំណួរនានាក្នុងការគ្រប់គ្រងរបស់សាលារៀន។ មួយវិញទៀត ឧបករណ៍នេះ នឹងមានប្រយោជន៍សម្រាប់គណៈគ្រប់គ្រងសាលារៀន ក្នុងការរៀបចំផែនការអភិវឌ្ឍសាលារៀន និងការពិនិត្យតាមដានជាប្រចាំនូវការអនុវត្ត ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ————————————– Website: https://dopomoeys.com/ Fb: https://web.facebook.com/dopopage Posted 28.06.21, 10:37 AM
ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន

2,084 Viewsភ្នំពេញ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងបឋមស្ដីពី “ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក ប្រធានគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ប្រមាណ ៦០រូប។ ឧបករណ៍នេះ មានវិសាលភាពសម្រាប់សាលារៀនកម្រិតមធ្យមសិក្សាទុតិយភូមិ អាចប្រើប្រាស់ក្នុងការវិភាគលើសូចនាករ សូចនាកររង លក្ខណៈវិនិច្ឆ័យ និងកម្រងសំណួរនានាក្នុងការគ្រប់គ្រងរបស់សាលារៀន។ មួយវិញទៀត ឧបករណ៍នេះ នឹងមានប្រយោជន៍សម្រាប់គណៈគ្រប់គ្រងសាលារៀន ក្នុងការរៀបចំផែនការអភិវឌ្ឍសាលារៀន និងការពិនិត្យតាមដានជាប្រចាំនូវការអនុវត្ត ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ————————————– Website: https://dopomoeys.com/ Fb: https://web.facebook.com/dopopage All
“សិក្ខាសាលាពិគ្រោះយោបល់បឋមដើម្បីប្រមូលធាតុចូលក្នុងការរៀបចំក្របខណ្ឌគុណសម្បទាសតវត្សរ៍ទី២១ សម្រាប់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀន”

2,197 Viewsភ្នំពេញ៖ កាលពីនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់បឋមដើម្បីប្រមូលធាតុចូលក្នុងការរៀបចំក្របខណ្ឌគុណសម្បទាសតវត្សរ៍ទី២១ សម្រាប់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀន” ក្រោមអធិបតីភាពឯកឧត្តម លីម សុធា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ និងមានការចូលរួមប្រមាណ ១៣០រូប។ សិក្ខានេះមានគោលបំណងៈ បង្ហាញលទ្ធផលស្រាវជ្រាវ និងប្រមូលធាតុចូលក្នុងការរៀបចំក្របខណ្ឌគុណសម្បទាសតវត្សរ៍ទី២១ សម្រាប់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀន។ Website: https://dopomoeys.com/ Fb:https://www.facebook.com/dopopage
Enquiry Learning in Primary School

1,573 ViewsThe Department of Policy held an Educational talk on “Enquiry Learning in Primary School” with guest speaker Dr. Barbara Deveney by Via Zoom Video Conference. Phnom Penh: On June 18, 2021 at 3:00 pm * Visit the detailed discussion via the official page of the Department of Policy https://fb.watch/6mtbvY6ERe/
បុច្ឆនសិក្សានៅកម្រិតបឋមសិក្សា ENQUIRY LEARNING IN PRIMARY SCHOOL

1,446 Viewsភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៣ និង០០នាទី រសៀល នាយកដ្ឋានគោលនយោបាយ បានរៀបចំកិច្ចពិភាក្សាអប់រំ ក្រោមប្រធានបទ “បុច្ឆនសិក្សានៅកម្រិតបឋមសិក្សា” (Enquiry Learning In Primary School) ដែលមានវាគ្មិនកិត្តិយស គឺលោកស្រីបណ្ឌិត Barbara Deveney តាមរយៈ Zoom Video Conference។ * សូមចូលមើលកិច្ចពិភាក្សាលម្អិត តាមរយៈផេកផ្លូវការនាយកដ្ឋានគោលនយោបាយ https://fb.watch/6mtbvY6ERe/
ការបរិភោគចំណីអាហារសុខភាព មុន អំឡុងពេល និងក្រោយការរាតត្បាតជំងឺកូវីដ-១៩
1,803 Viewsការបរិភោគអាហារសុខភាព និងការរក្សាតុល្យភាពរបបអាហារជាកត្តាមួយយ៉ាងសំខាន់ ដើម្បីជួយឱ្យមានសុខភាពរឹងមាំ ការលូតលាស់ល្អ និងចៀសផុតពីជំងឺធ្ងន់ធ្ងរនានា រួមមាន ជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសទម្ងន់ជាដើម ប្រភពពី៖ https://www.facebook.com/moeys.gov.kh/photos/a.308228509203770/4820458534647389/-ទាញយកតាមរយៈតំណ៖ http://krou.moeys.gov.kh/kh/article/item/1985-1985.html
Meeting with department and office leaders

1,699 ViewsOn May 3, 2021, the Department of Policy, the Ministry of Education, Youth and Sports held a meeting with the department and office leaders through the Zoom for: 1. Examine the impact of the Covid-19 situation on the living and working conditions of departmental officials 2. Capacity development of professional officers during closure 3. […]