TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២

314 Views
ម៉ានីឡា៖ កាលពីព្រឹកថ្ងៃពុធី ៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ និងជាឧត្តមមន្ត្រីស៊ីមេអូ និងលោក កង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយ បានចូលរួមជាប្រតិភូអមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុងសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
នាព្រឹកថ្ងៃនេះ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងកិច្ចប្រជុំចង្អៀត ដែលមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីអមនៃប្រទេសជាសមាជិកស៊ីមេអូ ទាំង១១ប្រទេស។ កិច្ចប្រជុំនេះ ផ្ដោតលើការពិនិត្យ និងពិភាក្សាលើឯកសារគោលចំនួន ១២។ ជាលទ្ធផល ក្រុមប្រឹក្សាបានអនុម័តលើឯកសារគោលទាំង១២។
គួរបញ្ជាក់ផងដែរថា សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២នេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន | ០៨ កុម្ភៈ ២០២៣

More Posts