TRENDING NOW

ពិធី​បើក​វគ្គបណ្ដុះបណ្ដាល​ស្តីពី «ការ​ស្រាវជ្រាវ​ប្រតិបត្តិ»សិក្ខាសាលាឆ្លុះបញ្ចាំងលើលទ្ធផលស្រាវជ្រាវស្តីពី «ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ៖ ការស្វែងយល់ពីការចូលរួមរបស់សហគមន៍»កាលិកបត្រ​អប់រំ​កម្ពុជា វ៉ុល៦ លេខ​២កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា និងសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់កិច្ចប្រជុំតម្រង់ទិសការងារគោលនយោបាយ និងអាទិភាពឆ្នាំសិក្សា២០២៦-២០២៧​សន្និសីទ​គោលនយោបាយ​អប់រំ​លើក​ទី​៥ ឆ្នាំ២០២៥ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»
Search

វគ្គបំប៉នសមត្ថភាពស្តីពី “ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន”

1,272 Views
ភ្នំពេញ៖ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃបញ្ចប់វគ្គបំប៉នសមត្ថភាពស្តីពី “ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន” តាមរយៈកម្មវិធី Zoom Video Conference ដែលបានរៀបចំឡើងដោយនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពជូនមន្ត្រីអប់រំលើបញ្ញត្តិ និងនីតិវិធីនៃការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន និងផ្អែកលើភស្ភុតាងបែបវិទ្យាសាស្រ្ត ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយឱ្យមានប្រសិទ្ធភាព។
ខ្លឹមសារសង្ខេបសំខាន់ៗក្នុងវគ្គបំប៉នសមត្ថភាពរយៈពេល៣ថ្ងៃនេះ ត្រូវបានចែករំលែកដល់សិក្ខាកាមរួមមាន៖ បញ្ញាត្តិនៃគោលនយោបាយសាធារណៈ គោលនយោបាយអប់រំប្រកបដោយបរិយាបន្ន និងដំណើរការនៃការរៀបចំគោលនយោបាយអប់រំដែលមានលក្ខណៈបរិយាបន្ន ដោយផ្តោតសំខាន់ទៅលើតួនាទី និងសារៈសំខាន់របស់ភាគីពាក់ព័ន្ធទាំងអស់។ លើសពីនេះ សិក្ខាកាមទាំងអស់ក៏យល់ច្បាស់អំពីការផ្សារភ្ជាប់រវាងគោលនយោបាយទៅនឹងផែនការ ដោយផ្អែកលើកការស្រាវជ្រាវ និងភស្ភុតាងបែបវិទ្យាសាស្រ្ត។ បន្ថែមពីនេះទៀត សិក្ខាកាមក៏ទទួលបានចំណេះដឹងអំពីលក្ខណៈនៃការពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយផងដែរ។
គួរបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពនេះ មានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត អង្គការ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ នៃនាយកដ្ឋានគោលនយោបាយ។

More Posts