TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍគោលនយោបាយក្នុងវិស័យអប់រំនិងយុវជន

1,172 Views

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍនគោលនយោបាយក្នុងវិស័យអប់រំនិងយុវជន ជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តខ្ពស់ឱ្យមានការស្រាវជ្រាវទៅលើប្រធានបទពាក់ព័ន្ធនានាលើគោលនយោបាយអប់រំ។ គួរបញ្ជាក់ផងដែរថា អនុស្សារណៈនេះ មានគោលបំណង ដើម្បីសហការជាមួយគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និង CDRI ក្នុងការស្រាវជ្រាវ និងប្រើប្រាស់លទ្ធផលស្រាវជ្រាវក្នុងការអភិវឌ្ឍគោលនយោបាយ ក៏ដូចជាការផ្តល់ភស្តុតាងបែបវិទ្យាសាស្ត្រ ចែករំលែកព័ត៌មាននិងចំណេះដឹង និងពង្រឹងសមត្ថភាពស្រាវជ្រាវ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

១១ សីហា ២០២០ | ក្រសួងអប់រំ យុវជន និងកីឡា

ប្រភពពីៈ MoEYS & CDRI 


More Posts