TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

ពិធីគោរពវិញ្ញាណក្ខន្ធសពលោកហំ គន្ធាពីន.គ.ប

837 Views

កាលពីវេលាម៉ោង ២:៣០ នាទី រសៀល ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០ លោកកង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ដែលជាតំណាង របស់ឯកលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា  ប្រធាននាយកដ្ឋានគោលនយោបាយនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយទាំងអស់ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពរបស់លោក ហំ គន្ធា នៅគេហដ្ឋាននៃសព ផ្ទះលេខ២៩៧B ផ្លូវលេខ៦៣ ក្នុងបុរីសូនី ជិតផ្សាលឹមឈាងហាក់ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងកិច្ចគោរពវិញ្ញាណក្ខន្ធសពលោក ហំ គន្ធា លោកកង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយបានពាំនាំនូវបច្ច័យនៃនាយកដ្ខាន ចូលរួមបុណ្យសពចំនួន ៨០០ ០០០ ៛ (ប្រាំបីសែនរៀលគត់) និងថវិកាមួយចំនួនពីនាយកដ្ឋាននានា ជូនដល់ក្រុមគ្រួសារនៃសព ព្រមទាំងសម្តែងនូវសេចក្តីក្រៀមក្រំ សោកស្តាយចំពោះបាត់បង់នូវមន្រ្តីអប់រំដ៏ល្អម្នាក់ពីអគ្គនាយកដ្ឋានគោលនយោបាយ។

***បញ្ជាក់៖ លោកហំ គន្ធា ជាអនុប្រធានការិយាល័យសម្របសម្រួលការអនុវត្តគោលនយោបាយនៃនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំយុវជន និងកីឡា បានទទួលមរណៈភាព ក្នុងជន្មាយុ ៤៧ ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃចន្ទ ១១ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨:00 នាទីយប់។ ពិធីបុណ្យសពបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ផ្ទះលេខ២៩៧B ផ្លូវលេខ៦៣ ក្នុងបុរីសូនី ជិតផ្សាលឹមឈាងហាក់ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

            ដោយ៖ កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ

More Posts