TRENDING NOW

ពិធី​បើក​វគ្គបណ្ដុះបណ្ដាល​ស្តីពី «ការ​ស្រាវជ្រាវ​ប្រតិបត្តិ»សិក្ខាសាលាឆ្លុះបញ្ចាំងលើលទ្ធផលស្រាវជ្រាវស្តីពី «ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ៖ ការស្វែងយល់ពីការចូលរួមរបស់សហគមន៍»កាលិកបត្រ​អប់រំ​កម្ពុជា វ៉ុល៦ លេខ​២កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា និងសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់កិច្ចប្រជុំតម្រង់ទិសការងារគោលនយោបាយ និងអាទិភាពឆ្នាំសិក្សា២០២៦-២០២៧​សន្និសីទ​គោលនយោបាយ​អប់រំ​លើក​ទី​៥ ឆ្នាំ២០២៥ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»
Search

ការពិនិត្យឡើងវិញអំពីកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន និងតួនាទីក្រុមប្រឹក្សាកុមារក្នុងកម្មវិធី

1,075 Views
ខេត្តកំពង់ឆ្នាំង÷ នាថ្ងៃសុក្រ ៧ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវស្តីពី «ការពិនិត្យឡើងវិញអំពីកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន និងតួនាទីក្រុមប្រឹក្សាកុមារក្នុងកម្មវិធី» នៅសាលប្រជុំខ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវទៅដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្តែង និងរៀបចំពង្រឹងផែនការសកម្មភាពសម្រាប់អនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងមាននិរន្តរភាព។ ក្នុងវគ្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍កោតសរសើរក្រុមការងារស្រាវជ្រាវរបស់នាយកដ្ឋានគោលនយោបាយ ដែលខិតខំធ្វើការស្រាវជ្រាវឱ្យទទួលបានលទ្ធផលនេះ។ ឯកឧត្តមបន្តថា កម្មវិធីបំណិនជីវិតនេះ គួរបន្ថែមការស្រាវជ្រាវគ្របដណ្តប់ដល់ទាំងកុមារ និងយុវជន។ ម៉្យាងវិញទៀត តម្រូវការនាពេលបច្ចុប្បន្ននេះ គួរបន្ថែមមុខវិជ្ជា បម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ អ្វីដែលជាលទ្ធផលស្រាវជ្រាវ យើងមើលឃើញបញ្ហាប្រឈម និងភាពខ្វះចន្លោះគឺការចូលរួម ការតម្រង់ទិស ដែលមានការខ្វះខាតនៅឡើយ និងការចូលរួមរបស់វិស័យឯកជនក្នុងការលើកកម្ពស់បំណិនជីវិតតាមមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា សមាសភាពអញ្ជើញចូលរួមមានសរុបចំនួន៥៤រូប ដែលក្នុងនោះមាន២៤រូប អគ្គនាយកដ្ឋាន និងនាយកដ្ឋានក្រោមឱវាទទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា ៣០រូប អញ្ជើញមកពីមន្ទីរអយក. ការិយាល័យអយក. និងសាលារៀន នៅខេត្តចំនួន៥ គឺ បាត់ដំបង សៀមរាប កំពត តាកែវ និង ស្ទឹងត្រែង។
 
០៣ កញ្ញា ២០២២ | នាយកដ្ឋានគោលនយោបាយ

More Posts