ខេត្តកំពត÷ នាថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាសរសេរឯកសារគោលយោបាយសង្ខេបស្តីពី «ការលើកកម្ពស់ការអប់រំបំណិនជីវិតតាមមូលដ្ឋាន» នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ក្រោមអធិបតីភាពរបស់ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន។ សិក្ខាសាលានេះ មានគោលបំណងដើម្បីផលិតឯកសារគោលនយោបាយសង្ខេបដែលជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំពិចារណាក្នុងការដាក់ចេញអន្តរាគមន៍លើកកម្ពស់ការអនុវត្តបំណិនជីវិតនៅក្នុងប្រព័ន្ធអប់រំ ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា សមាសភាពអញ្ជើញចូលរួមមានសរុបចំនួន៣១រូប ដែលក្នុងនោះ ១៥រូប អញ្ជើញមកពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានក្រោមឱវាទទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា និង១៦រូប អញ្ជើញមកពីមន្ទីរអយក. ការិយាល័យអយក. និងសាលារៀន នៅខេត្តចំនួន៥ គឺ បាត់ដំបង សៀមរាប កំពត តាកែវ និងស្ទឹងត្រែង។
០៧ កញ្ញា ២០២២ | នាយកដ្ឋានគោលនយោបាយ