TRENDING NOW

បញ្ជីគោលនយោបាយអប់រំ យវុជន និងកីឡាឯកសារ៖ គោលនយោបាយស្តីពីការអប់រំបរិយាបន្នឯកសារ៖ ផែនការអភិវឌ្ឍសមត្ថភាព នាយកដ្ឋានគោលនយោបាយ ឆ្នាំ ២០២១-២០២៥ឯកសារ៖ ផែនការយុទ្ធសាស្រ្ត​នាយកដ្ឋានគោលនយោបាយ២០២១-២០២៥កិច្ចពិភាក្សាអប់រំស្តីពី «ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារកិត្តិយស»ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)ការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"

ពិធីគោរពវិញ្ញាណក្ខន្ធសពលោកហំ គន្ធា

218 Views

កាលពីវេលាម៉ោង 2:30 នាទី រសៀល ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ​ហង់ជូន ណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា  បានដឹកនាំគណៈប្រតិភូ និងមន្ត្រីនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការទាំងអស់ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពរបស់លោក ហំ គន្ធា នៅគេហដ្ឋាននៃសព ផ្ទះលេខ២៩៧B ផ្លូវលេខ៦៣ ក្នុងបុរីសូនី ជិតផ្សាលឹមឈាងហាក់ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងកិច្ចគោរពវិញ្ញាណក្ខន្ធសពលោក ហំ គន្ធា ឯកឧត្តម បានពាំនាំនូវសាររំលែកទុក្ខ ព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន ២ ០០០ ០០០ ៛ (ពីរលានរៀលគត់) ជូនដល់ក្រុមគ្រួសារនៃសព ព្រមទាំងសម្តែងនូវសេចក្តីក្រៀមក្រំ សោកស្តាយចំពោះបាត់បង់នូវមន្រ្តីអប់រំដ៏ល្អម្នាក់ពីអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ។

បញ្ជាក់៖ លោកហំ គន្ធា ជាអនុប្រធានការិយាល័យសម្របសម្រួលការអនុវត្តគោលនយោបាយនៃនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំយុវជន និងកីឡា បានទទួលមរណៈភាព ក្នុងជន្មាយុ ៤៧ ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃចន្ទ ១១ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨:00 នាទីយប់។ ពិធីបុណ្យសពបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ផ្ទះលេខ២៩៧B ផ្លូវលេខ៦៣ ក្នុងបុរីសូនី ជិតផ្សាលឹមឈាងហាក់ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

            ដោយ៖ កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ