TRENDING NOW

សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់សិក្ខាសាលាពិគ្រោះយោបល់ថា្នក់តំបន់លើរបាយការណ៍ស្រាវជ្រាវស្តីពី ‌‌«ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន»កិច្ចពិភាក្សាអប់រំស្តីពី និន្នាការសកលសម្រាប់ការអប់រំនៅកម្ពុជា

កិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣

38 Views
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ នៅសាលប្រជុំនាយកដ្ឋានផែនការ(ជាន់ទី២)។
ក្នុងកិច្ចប្រជុំនេះផ្តោតលើលទ្ធផលការងារ ការងារសេសសល់ និងបញ្ហាប្រឈមការងារក្នុងឆ្នាំ២០២២ ព្រមទាំងបានពិភាក្សាអំពីផែនការសកម្មភាពនិងផែនការថវិកាអនុវត្តសម្រាប់ឆ្នាំ២០២៣របស់នាយកដ្ឋាន។
លទ្ធផលនៃអង្គប្រជុំនាយកដ្ឋានសម្រេចបាន៖ (១) ការងារស្រាវជ្រាវនិងវិភាគគោលនយោបាយៈ បានសម្រេចតាមផែនការឆ្នាំ២០២២ លើការងារស្រាវជ្រាវ ការបណ្តុះបណ្តាល កិច្ចពិភាក្សាអប់រំ និងការងារកាលិកបត្រអប់រំកម្ពុជា (២) ការងារអភិវឌ្ឍគោលនយោបាយ នាយកដ្ឋានបានរៀបចំសេចក្តីព្រាងពេញលេញលើគោលនយោបាយជាតិស្តីពីអាហារតាមសាលារៀន និងបានរៀបចំសេចក្តីព្រាងបឋមស្តីពីយុទ្ធសាស្រ្តការអប់រំឌីជីថល និង (៣) ការងារសម្របសម្រួលការអនុវត្តគោលនយោបាយ នាយកដ្ឋានបានបញ្ចប់ការពិនិត្យដានដានការអនុវត្តគោលនយោបាយស្តីពីប.ព.ស (ICT) ក្នុងវិស័យអប់រំ បានបញ្ចប់របាយការណ៍ស្តីពីវេទិកាគោលនយោបាយអប់រំលើកទី ២ និងបានចុះទៅសម្របសម្រួលការអនុវត្តគោលនយោបាយអប់រំនៅតាមសាលារៀនគោលដៅទាំង ២៦ ក្នុងគម្រោងដើម្បីលើកកម្ពស់សមិទ្ឋផលសិក្សារបស់សិស្ស ក្នុង២៥ រាជធានីខេត្ត។
ចំពោះកិច្ចការងារបន្តនាយកដ្ឋាននឹងបន្តកិច្ចការងារស្រាវជ្រាស្តីពីយន្តការជួយសិស្សបោះបង់ការសិក្សា បរិវត្តកម្មអប់រំឌីជីថល និងលក្ខណៈសម្បត្តិគ្រូល្អ ការបោះពុម្ពកាលិកបត្រអប់រំកម្ពុជា ផ្សព្វផ្សាយសិក្ខាសាលាអនឡានស្តីពីការបោះផ្សាយអត្ថបទក្នុងកាលិកបត្រ និងការបណ្តុះបណ្តាលស្តីពីការស្រាវប្រតិបត្តិ។ នាយកដ្ឋាននឹងបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីអាហារតាមសាលារៀន និងយុទ្ធសាស្ត្រការអប់រំឌីជីថល ព្រមទាំងផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ ក្នុងឆ្នាំ២០២៣នេះ។ ចំពោះការងារសម្របសម្រួលការអនុវត្គគោលនយោបាយ នាយកដ្ឋាននឹងបន្តពិនិត្យលើគោលនយោបាយការអប់រំបរិយាបន្ន ការរៀបចំវេទិកាគោលនយោបាយអប់រំលើកទី៣ និងការចុះទៅគាំទ្រសាលាទាំង២៦ ក្នុងគម្រោងគាំទ្រសាលារៀនក្នុងការអនុវត្តគោលនយោបាយអប់រំដើម្បីលើកកម្ពស់សមិទ្ឋផលសិក្សារបស់សិស្ស។
ទីបញ្ចប់នៃអង្គប្រជុំ លោកស្រីបណ្ឌិត ប្រធាន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារសម្រាប់នាយកដ្ឋាន ក៏ដូចជាសម្រាប់វិស័យអប់រំ និងសូមឱ្យបន្តខិតខំបំពេញភារកិច្ចឱ្យសម្រេចបានលទ្ធផលល្អសម្រាប់វិស័យអប់រំនៅពេលខាងមុខទៀត។
 

More Posts

សិក្ខាសាលាពិគ្រោះយោបល់ថា្នក់តំបន់លើរបាយការណ៍ស្រាវជ្រាវស្តីពី ‌‌«ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន»