TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

កិច្ចប្រជុំបឋមស្ដីពីការរៀបចំយុទ្ធសាស្ត្រការអប់រំឌីជីថល

434 Views

រាជធានីភ្នំពេញ÷ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំបឋមស្ដីពី«ការរៀបចំយុទ្ធសាស្ត្រការអប់រំឌីជីថល (Kick-Off Meeting on Development Of Digital Education Strategy)» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលារៀនជំនាន់ថ្មី ព្រមទាំងតំណាងអង្គការ និងដៃគូអភិវឌ្ឍ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីមូលដ្ឋាននៃការរៀបចំយុទ្ធសាស្ត្រការអប់រំឌីជីថលពីគ្រប់ភាគីពាក់ព័ន្ធ កំណត់វិសាលភាព និងសមាសធាតុដែលត្រូវបញ្ចូលជាយុទ្ធសាស្ត្រ និងតម្រឹមចក្ខុវិស័យ ផលសម្រេច និងអាទិភាពសម្រាប់ការអប់រំឌីជីថលនៅកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល០១ថ្ងៃ គឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ក្រោមការរៀបចំរបស់នាយកដ្ឋានគោលនយោបាយ ដោយមានការឧបត្ថម្ភថវិកាពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III)។
២១ តុលា ២០២២ | នាយកដ្ឋានគោលនយោបាយ

More Posts