TRENDING NOW

​សន្និសីទ​គោលនយោបាយ​អប់រំ​លើក​ទី​៥ ឆ្នាំ២០២៥ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»សិក្ខាសាលាឆ្លុះបញ្ចាំងលើរបាយការណ៍ស្រាវជ្រាវស្តីពី៖ "ការអប់រំស្ទែម (STEM) ៖ សមត្ថភាព​គ្រូបង្រៀន និងការជះឥទ្ឋិពលដល់ការបង្រៀន"កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”
Search

របាយការណ៍សង្ខេបស្ដីពី ការប្រជុំការពិនិត្យតាមដានការអនុវត្តគោលនយោបាយ

2,043 Views

រាជធានីភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំឆ្លង របាយការណ៍ស្ដីពី ការពិនិត្យតាមដានការអនុវត្តគោលនយោបាយ នៅសាលប្រជុំនៃនាយកដ្ឋានផែនការ កាលពីថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០  ចាប់ពីវេលាម៉ោង ៨:៣០ នាទីព្រឹក រហូតដល់ម៉ោង ១០:៣០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លីម សុធា អគ្គនាយកនៃអគ្គនាកដ្ឋានគោលនយោបាយ និងផែនការ ដោយមានសមាស ភាពចូលរួមមាន ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានទាំង ៤ ក្រោមឱវាទអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ សរុបចំនួន ២០ នាក់។

        ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក បានបញ្ជាក់អំពីចំណាប់អារម្មណ៍ថាអ្វីជា គោលនយោបាយ និងចំណុចសំខាន់ៗដែលត្រូវផ្តោតលើការពិនិត្យតាមដានការអនុវត្តគោលនយោបាយ រួមមានដូចជាវិធីសាស្ត្រ វិសាលភាព និងឧបករណ៍នៃការវាស់វែងជាដើម។

បន្ទាប់ពីបានទទួលរបាយការណ៍ និងស្ដាប់ការធ្វើបទបង្ហាញរបស់ លោកស៊ីវ សម្ផស្ស ប្រធាន ការិយាល័យ នៃនាយកដ្ឋានគោលនយោបាយរួចមក អង្គប្រជុំបានចូលរួមពិភាក្សាលើខ្លឹមសារនៃរបាយ ការណ៍ស្ដីពីការពិនិត្យតាមដានការអនុវត្តគោលនយោបាយយ៉ាងយកចិត្តទុកដាក់។  ឆ្លងតាមកិច្ចពិភាក្សាមក ឯកឧត្តម អគ្គនាយក ប្រធានអង្គប្រជុំ និងអង្គប្រជុំទាំងមូល បានសម្រេច និងផ្ដល់អនុសាសន៍ណែនាំកែលម្អដូចខាងក្រោម៖

លទ្ធផល

  • សម្រួលចំណងជើងរបាយការណ៍ទៅជា“របាយការណ៍ស្ដីពីទស្សនៈយល់ឃើញចំពោះ ស្ថានភាព បច្ចុប្បន្ននៃការអនុវត្តគោលនយោ បាយអប់រំ” នៅថ្នាក់ក្រោមជាតិ។
  • គោលបំណង វិធីសាស្ត្រ និងវិសាលភាព នៃការស្រាវជ្រាវត្រូវរំលេចឱ្យឃើញឱ្យបានលម្អិត និងច្បាស់លាស់ថាជាការស្ទាបស្ទង់លើទស្សនៈយល់ឃើញរបស់អ្នកអនុវត្តគោលនយោបាយ
  • ត្រូវពិនិត្យលើរូបភាព និងអក្ខរាវិរុទ្ធឡើងវិញម្ដងទៀតឱ្យបានច្បាស់លាស់
  • អនុសាសន៍នៃរបាយការណ៍មានភាពទូលាយពេកគួរបញ្ជាក់ឱ្យបានច្បាស់លាស់ជាងនេះ
  • ត្រូវពិនិត្យលើឧបករណ៍វាស់វែង និងប្រភេទអ្នកចូលរួមឱ្យបានច្បាស់លាស់។

ជំហានបន្ទាប់

  • ត្រៀមលក្ខណៈធ្វើបទបង្ហាញដល់ថ្នាក់ដឹកនាំក៏ដូចជានាយកដ្ឋានពាក់ព័ន្ធនៅពេលសមស្របណាមួយជាមួយនឹងការសិក្សាស្រាវជ្រាវថ្មីផ្សេងទៀតរបស់នាយកដ្ឋាន
  • ស្នើសុំពិនិត្យតាមដានការអនុវត្តគោលនយោបាយជាអាទិភាពដល់ថ្នាក់ដឹកនាំ
  • នាយកដ្ឋានទាំងបួនត្រូវមានកិច្ចសហការគ្នាដើម្បីប្រជុំបកស្រាយនូវរបាយការណ៍មុននឹងប្រជុំផ្សព្វផ្សាយទៅកាន់នាយកដ្ឋានជំនាញ។
 

០២ តុលា ២០២០ | នាយកដ្ឋានគោលនយោបាយ

More Posts