TRENDING NOW

ឯកសារ៖ គោលនយោបាយស្តីពីការអប់រំបរិយាបន្នឯកសារ៖ ផែនការអភិវឌ្ឍសមត្ថភាព នាយកដ្ឋានគោលនយោបាយ ឆ្នាំ ២០២១-២០២៥ឯកសារ៖ ផែនការយុទ្ធសាស្រ្ត​នាយកដ្ឋានគោលនយោបាយ២០២១-២០២៥កិច្ចពិភាក្សាអប់រំស្តីពី «ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារកិត្តិយស»ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)ការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"ឈ្វេងយល់ ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន

កិច្ចពិភាក្សាអប់រំក្រោមប្រធានបទស្តីពី៖ “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងការអប់រំ មុននិងអំឡុងពេលកូវីដ-១៩ នៅខេត្តបាត់ដំបង”

53 Views

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈកម្មវិធី Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចពិភាក្សាអប់រំក្រោមប្រធានបទស្តីពី៖ “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងការអប់រំ មុននិងអំឡុងពេលកូវីដ-១៩ នៅខេត្តបាត់ដំបង”

១.ការធើ្វកំណែទម្រង់សាលារៀន តាមរយៈការអនុវត្តកម្មវិធីការគ្រប់គ្រងតាមសាលារៀន (School Based Management)

២. ការអភិវឌ្ឍសមត្ថភាពមន្ត្រីលើជំនាញឌីជីថលស្របតាមបរិបទថ្មី

៣. ការពិនិត្យតាមដាន វាយតម្លៃ និងលើកទឹកចិត្ត  ដោយមានវាគ្មិនកិត្តិយស លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងមានការសម្របសម្រួលពីលោកស្រី អ៊ុន ស្រីណែត អនុប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ។

           សរុបខ្លឹមសាររួមក្នុងកិច្ចពិភាក្សាអប់រំរួមមាន÷

-ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងត្រូវដើរតួនាទីចាំបាច់ណាស់ ក្នុងការជំរុញការអភិវឌ្ឍនៅគ្រប់កម្រិត ជាពិសេសក្នុងវិបត្តិ សកលនេះ។ 

-អ្នកដឹកនាំត្រូវដឹងថាត្រូវនាំផ្លូវគេទៅគោលដៅបែបណា។ 

-ក្នុងនោះអ្នកដឹកនាំត្រូវមានភាពជាម្ចាស់ដែលឱ្យគេគោរព និងឱ្យតម្លៃ។ ដូចនេះ អ្នកដឹកនាំ ត្រូវមានសុខភាព គុណធម៌ ទសពិធរាជធម៌និងគុណសម្បទាក្នុងការដឹកនាំ និងគ្រប់គ្រង ដើម្បីសម្រេចគោលដៅរួមប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព។ ជាមួយគ្នានេះ ការធ្វើកំណែទម្រង់នៅកម្រិតសាលារៀនដោយផ្តោតលើការគ្រប់គ្រងតាមសាលារៀនតាមរយៈការអនុវត្ត គំរូអភិបាលកិច្ច៣As គឺស្វ័យភាព គណនេយ្យភាព និងការវាយតម្លៃផ្អែកលើលទ្ធផលក្នុងគោលបំណងធានាឱ្យការអប់រំ មានគុណភាពឆ្លើយតបនឹងតម្រូវការមូលដ្ឋាន និងទីផ្សារការងារសង្គម តាមរយៈការធ្វើវិមជ្ឈការអំណាចក្នុងការសម្រេចចិត្ត និងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ។ 

-ការដឹកនាំជោគជ័យ ត្រូវមានការចូលរួម គាំទ្រ និងលើកទឹកចិត្តតាមរយៈរូបភាពនានា។

-ប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាពក្នុងការពង្រឹងនិងអភិវឌ្ឍសមត្ថភាពប្រកបដោយនវានុវត្តន៍ និងរឹងមាំ (Resilient)។ 

សូមអញ្ជើញទស្សនាលម្អិតតាមរយៈលីងខាងក្រោម៖  https://www.facebook.com/dopopage/videos/4248268395293984/

 Website: https://dopomoeys.com/ 

Fb: https://web.facebook.com/dopopage

More Posts