1,037 Views
រាជធានីភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយបានទទួលការផ្តល់សៀវភៅពី RUPP-TAF Books for Asia (2020-2021) ចំនួន ៦១ ក្បាល ដែលគិតជាទឹកប្រាប់សរុប ១៦៣១.៥៧ ដុល្លារ។
ក្នុងឱកាសនោះដែរ ប្រធាននាយកដ្ឋាន បានសម្តែងនូវ កិច្ចថ្លែងអំណរគុណដល់ RUPP-TAF Books for Asia និងបង្ហាញនូវវត្ថុបំណង ព្រមទាំងសារៈ ប្រយោជន៍ការទទួលសៀវភៅនេះ សម្រាប់តម្កល់នៅបន្ទប់ធនធាន ទុកសិក្សាស្រាវជ្រាវក្នុងការអភិវឌ្ឍគោលនយោបាយអប់រំ ក៏ដូចជាការឯកសារជំនួយស្មារតីបែបវិទ្យាសាស្ត្រ ចែករំលែកព័ត៌មាននិងចំណេះដឹង និងពង្រឹងសមត្ថភាពស្រាវជ្រាវ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍគោលនយោបាយអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
២៩ សីហា ២០២០ | ក្រសួងអប់រំ យុវជន និងកីឡា