TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់
Search

កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌា

603 Views
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំ «កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌា» ក្រោមកិច្ចសម្របសម្រួលរបស់លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីប្រធាន អនុប្រធាន លោក លោកស្រី មកពីនាយកដ្ឋានក្រោមឱវាទទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួនសរុប ៥៨ នាក់។
 
ក្នុងកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌា លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ បានបទបង្ហាញចែករំលែកពីទិដ្ឋភាពអប់រំរបស់កម្ពុជាដល់អ្នកចូលរួមដោយផ្តោតសំខាន់លើ៖ ការអប់រំនៅក្នុងបរិបទកម្ពុជា បទពិសោធន៍និងបញ្ហាប្រឈមសម្រាប់ការកែលម្អគុណភាព
និន្នាការសកល និងបរិវត្តកម្មប្រព័ន្ធអប់រំ។
 
បន្ទាប់មក គណៈប្រតិភូឥណ្ឌាបានធ្វើបទបង្ហាញស្តីពី «ការអប់រំនៅឥណ្ឌា»ដោយផ្តោតលើ៖ ប្រព័ន្ធអប់រំរបស់ឥណ្ឌា ភាពស្មុគ្រស្មាញនៃប្រព័ន្ធអប់រំ វិសាលភាពសម្រាប់វប្បធម៌និងបេតិកភណ្ឌចម្រុះរបស់ខ្លួន ការរីកចម្រើននៃការអប់រំនៅទូទាំងប្រទេស និងប្រព័ន្ធអប់រំដែលផ្តល់ឱកាសនិងក្តីសង្ឃឹមគ្រប់គ្រាន់។
 
បន្ទាប់ពីបទបង្ហាញទាំងពីរ លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយបានធ្វើការសម្របសម្រួលកិច្ចសន្ទនាតុមូល ដោយបន្តពិភាក្សា បើកឱកាសឱ្យអ្នកចូលទាំងអស់សាកសួរនិងចូលរួមជាមតិយោបល់ទាក់ទងទៅនឹងទិដ្ឋភាពការអប់រំនៅកម្ពុជានិងការអប់រំនៅឥណ្ឌា។
 
កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌានេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ប្រកបដោយផ្លែផ្កា ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធលើទិដ្ឋភាពរួមនៃការអប់រំរបស់ប្រទេសទាំងពីរ។
 
១៧ វិច្ឆិកា ២០២២ | នាយកដ្ឋានគោលនយោបាយ

More Posts