TRENDING NOW

​សន្និសីទ​គោលនយោបាយ​អប់រំ​លើក​ទី​៥ ឆ្នាំ២០២៥ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»សិក្ខាសាលាឆ្លុះបញ្ចាំងលើរបាយការណ៍ស្រាវជ្រាវស្តីពី៖ "ការអប់រំស្ទែម (STEM) ៖ សមត្ថភាព​គ្រូបង្រៀន និងការជះឥទ្ឋិពលដល់ការបង្រៀន"កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”
Search

កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិ

2,253 Views

រាជធានីភ្នំពេញ៖ ការិយាល័យស្រាវជ្រាវ និងវិភាគគោលនយោបាយនៃនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិដើម្បីរៀបចំនិងត្រៀមលក្ខណ:បណ្តុះបណ្តាលការងារស្រាវជ្រាវប្រតិបត្តិដល់ក្រុមគោលដៅ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយ  និងមានន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយជាច្រើនរូប។

ក្រោយការធ្វើបទបង្ហាញពីមន្ត្រីជំនាញស្តីពី ការរៀបចំដំណើរការសិក្ខាសាលាបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិមក លោក បានបង្ហាញពីវិធីសាស្រ្តបន្ថែមលើចំណុចខ្វះខាត និងឯកភាពលើមតិរួមក្នុងអង្គប្រជុំ  ព្រមទាំងគាំទ្រលើឯកសារពង្រាងដើម្បីការបណ្តុះបណ្តាលនិងបានកោតសរសើរដល់ក្រុមការងាររៀបចំការបណ្តុះបណ្តាលស្រាវជ្រាវប្រតិបត្តិដែលជាការជួយលើកកម្ពស់សមត្ថភាពមន្ត្រីក្នុងការស្វែងរកបញ្ហា រៀបចំផែនការ និងដោះស្រាយនៅកន្លែងការងារ។

 

១៣ តុលា ២០២០ | នាយកដ្ឋានគោលនយោបាយ

More Posts