TRENDING NOW

កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»
Search

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន”

1,030 Views

ភ្នំពេញ៖ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ តាមរយៈ Zoom Video Conferenceនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន” ក្រោមអធិបតីភាពឯកឧត្តម លីម សុធា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក និងអង្គភាពពាក់ព័ន្ធ។ សិក្ខាសាលានេះមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១  ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឈ្វែងយល់បន្ថែមពីការផាត់ចេញពីសង្គម ផលប៉ះពាល់នៃកុមារ និងកិច្ចអន្តរាគមន៍ ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ និងផែនការប្រតិបត្តិប្រចាំឆ្នាំ ដោយមានបទបង្ហាញស្ដីពី និងកិច្ចពិភាក្សា ការផាត់ចេញពីសង្គម SEGA និងដំណើរការស្រាវជ្រាវប្រតិបត្តិ ដោយលោកស្រីបណ្ឌិត បាបារ៉ា ឌីវិននី ទីប្រឹក្សាផ្នែកផែនការអប់រំនៃគម្រោងCDP  អង្គការ វីអេសអូ ប្រចាំកម្ពុជា។

Website: https://dopomoeys.com/

Fb: https://www.facebook.com/dopopage 

More Posts