TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

របាយការណ៍សង្ខេបស្ដីពី ការប្រជុំការពិនិត្យតាមដានការអនុវត្តគោលនយោបាយ

1,467 Views

រាជធានីភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំឆ្លង របាយការណ៍ស្ដីពី ការពិនិត្យតាមដានការអនុវត្តគោលនយោបាយ នៅសាលប្រជុំនៃនាយកដ្ឋានផែនការ កាលពីថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០  ចាប់ពីវេលាម៉ោង ៨:៣០ នាទីព្រឹក រហូតដល់ម៉ោង ១០:៣០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លីម សុធា អគ្គនាយកនៃអគ្គនាកដ្ឋានគោលនយោបាយ និងផែនការ ដោយមានសមាស ភាពចូលរួមមាន ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានទាំង ៤ ក្រោមឱវាទអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ សរុបចំនួន ២០ នាក់។

        ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក បានបញ្ជាក់អំពីចំណាប់អារម្មណ៍ថាអ្វីជា គោលនយោបាយ និងចំណុចសំខាន់ៗដែលត្រូវផ្តោតលើការពិនិត្យតាមដានការអនុវត្តគោលនយោបាយ រួមមានដូចជាវិធីសាស្ត្រ វិសាលភាព និងឧបករណ៍នៃការវាស់វែងជាដើម។

បន្ទាប់ពីបានទទួលរបាយការណ៍ និងស្ដាប់ការធ្វើបទបង្ហាញរបស់ លោកស៊ីវ សម្ផស្ស ប្រធាន ការិយាល័យ នៃនាយកដ្ឋានគោលនយោបាយរួចមក អង្គប្រជុំបានចូលរួមពិភាក្សាលើខ្លឹមសារនៃរបាយ ការណ៍ស្ដីពីការពិនិត្យតាមដានការអនុវត្តគោលនយោបាយយ៉ាងយកចិត្តទុកដាក់។  ឆ្លងតាមកិច្ចពិភាក្សាមក ឯកឧត្តម អគ្គនាយក ប្រធានអង្គប្រជុំ និងអង្គប្រជុំទាំងមូល បានសម្រេច និងផ្ដល់អនុសាសន៍ណែនាំកែលម្អដូចខាងក្រោម៖

លទ្ធផល

  • សម្រួលចំណងជើងរបាយការណ៍ទៅជា“របាយការណ៍ស្ដីពីទស្សនៈយល់ឃើញចំពោះ ស្ថានភាព បច្ចុប្បន្ននៃការអនុវត្តគោលនយោ បាយអប់រំ” នៅថ្នាក់ក្រោមជាតិ។
  • គោលបំណង វិធីសាស្ត្រ និងវិសាលភាព នៃការស្រាវជ្រាវត្រូវរំលេចឱ្យឃើញឱ្យបានលម្អិត និងច្បាស់លាស់ថាជាការស្ទាបស្ទង់លើទស្សនៈយល់ឃើញរបស់អ្នកអនុវត្តគោលនយោបាយ
  • ត្រូវពិនិត្យលើរូបភាព និងអក្ខរាវិរុទ្ធឡើងវិញម្ដងទៀតឱ្យបានច្បាស់លាស់
  • អនុសាសន៍នៃរបាយការណ៍មានភាពទូលាយពេកគួរបញ្ជាក់ឱ្យបានច្បាស់លាស់ជាងនេះ
  • ត្រូវពិនិត្យលើឧបករណ៍វាស់វែង និងប្រភេទអ្នកចូលរួមឱ្យបានច្បាស់លាស់។

ជំហានបន្ទាប់

  • ត្រៀមលក្ខណៈធ្វើបទបង្ហាញដល់ថ្នាក់ដឹកនាំក៏ដូចជានាយកដ្ឋានពាក់ព័ន្ធនៅពេលសមស្របណាមួយជាមួយនឹងការសិក្សាស្រាវជ្រាវថ្មីផ្សេងទៀតរបស់នាយកដ្ឋាន
  • ស្នើសុំពិនិត្យតាមដានការអនុវត្តគោលនយោបាយជាអាទិភាពដល់ថ្នាក់ដឹកនាំ
  • នាយកដ្ឋានទាំងបួនត្រូវមានកិច្ចសហការគ្នាដើម្បីប្រជុំបកស្រាយនូវរបាយការណ៍មុននឹងប្រជុំផ្សព្វផ្សាយទៅកាន់នាយកដ្ឋានជំនាញ។
 

០២ តុលា ២០២០ | នាយកដ្ឋានគោលនយោបាយ

More Posts