TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

កិច្ចប្រជុំដើម្បីធ្វើសុខដុមនីយកម្មឯកសារស្រាវជ្រាវប្រតិបត្តិ និងផែនការបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិ

1,252 Views
រាជធានីភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយបានរៀបចំកិច្ចប្រជុំ ដើម្បីធ្វើសុខដុមនីយកម្មឯកសារស្រាវជ្រាវប្រតិបត្តិ និងផែនការបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង និងជាអគ្គនាយករងអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការចូល រួមពីគ្រប់អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ពីសាវតារនៃការអភិវឌ្ឍសៀវភៅស្រាវជ្រាវប្រតិបត្តិ ដែលរៀបចំឡើយដោយនាយកដ្ឋានគោលនយោបាយ និងគោលបំណងនៃអង្គប្រជុំដើម្បីធ្វើសង្គតិភាពសៀវភៅស្រាវជ្រាវប្រតិបត្តិឱ្យក្លាយជាឯកសារគោលតែមួយ ព្រមទាំងបង្កើតផែនការ បណ្តុះបណ្តាលរួមគ្នាផងដែរ។  ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ទៀតថា ប្រសិនបើ ឯកសារ បណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិ មានទម្រង់ផ្សេងគ្នា នោះនឹងនាំឱ្យងាយភ័ន្តច្រឡំ និងខ្វែងគំនិត គ្នាដល់សិក្ខាកាមទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ហេតុនេះជាការចាំបាច់ យើងគួរពិនិត្យ និងពិភាក្សារួមគ្នាថា ដើម្បីច្របាច់បញ្ចូលគ្នា មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីឆ្លងយោបល់ និងស្នើសុំការ ឯកភាពដាក់ឱ្យប្រើប្រាស់ជាឯកសារគោលសម្រាប់ក្រសួងតែមួយ។  

២៨ កញ្ញា ២០២០ | នាយកដ្ឋានគោលនយោបាយ

More Posts