នៅព្រឹកថ្ងៃចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈកម្មវិធី Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចពិភាក្សាអប់រំក្រោមប្រធានបទ៖ “ការផ្សារភ្ជាប់រវាងចក្ខុវិស័យអប់រំឆ្នាំ២០៣០ និងការរៀបចំគោលនយោបាយ និងផែនការអប់រំ” ដោយមានវាគ្មិនកិត្តិយសៈ លោក អុន ស៊ីវុធថា ប្រធាននាយកដ្ឋានផែនការ និងមានការសម្របសម្រួលពី លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ សរុបចំនួន ១១៤ នាក់។
កិច្ចពិភាក្សាអប់រំនេះ រៀបចំឡើងផ្តោតលើកិច្ចពិភាក្សាសំខាន់ៗមាន៖
* របៀបវារ:នៃការអប់រំឆ្នាំ២០៣០ (SDG4) នៅថ្នាក់សកលលោក និងតំបន់
* មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០
* ក្របខណ្ឌគោលនយោបាយ និងការអនុវត្តយុទ្ធសាស្រ្ត
សូមគោរពអញ្ជើញទស្សនាលម្អិតតារយៈលីងខាងក្រោម៖ https://fb.watch/6QC7Lmpvjc/
————————————–
Website: https://dopomoeys.com/
Fb:https://web.facebook.com/dopopage