Call for Papers

385 ViewsMinistry of Education, Youth and Sport is deeply honored to invite researchers, students and those who are interested in publishing your research with Cambodia Education Review (CER), Volume 6, Number 1, to submit the manuscript to CER’s team. Submission is open from now on. Please prepare your manuscript by following the “Template and Guidelines […]

Article Announcement

628 ViewsThe Ministry of Education, Youth and Sports is honored to invite all researchers, students and those from public sectors who are interested in publishing research articles to be submitted to the Cambodia Education Review Volume 5, Number 2, please submit research articles to the Task Group of the Cambodian Education Review of the Department […]

ការពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រស្ដីពី បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ

574 Viewsរាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រស្ដីពី បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ ចាប់តាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅតាមទីតាំងគោលដៅក្នុងខេត្តទាំង ៧ ដោយរួមមាន៖ ខេត្តក្រចេះ កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង កំពង់ចាម ស្ទឹងត្រែង និងសៀមរាប។ អ្នកចូលរួមមាន៖ ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញនៃការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នាយក នាយិកាសាលារៀន និងគ្រូបង្រៀនតាមឯកទេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ។ការចុះពិនិត្យតាមដានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនេះ មានគោលបំណង៖១. រកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយក្នុងការអនុវត្តគោលនយោបាយ២. ផ្ដល់ការវិភាគលម្អិតលើការងារដែលបានអនុវត្តនិងផលសម្រេចសម្រាប់គោលដៅនីមួយៗនៃគោលនយោបាយនេះ។០៥ ឧសភា ២០២២ | នាយកដ្ឋានគោលនយោបាយ-DoPoWebsite: […]

ផែនការការងារ – ការត្រួតពិនិត្យគោលនយោបាយអប់រំក្រោម USESDP-II

557 Views រាជធានីភ្នំពេញ÷ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ បានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយនឹងលោក David Hagan និង លោក សេង ហុង ដែលអ្នកឯកទេសគោលនយោបាយអប់រំអន្តរជាតិ និងជាតិ ក្រោមគម្រោង «ផែនការការងារ – ការត្រួតពិនិត្យគោលនយោបាយអប់រំក្រោម USESDP-II» ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើ (១) ក្រមប្រតិបត្តិការងាររបស់អ្នកជំនាញគោលនយោបាយអប់រំ (២) ផែនការសកម្មភាពការងារ និង(៣) ចំណុចផ្តោតក្នុងការងាររៀបចំ និងពិនិត្យតាមដានការអនុវត្តគោលនយោបាយ។

វេទិកាគោលនយោបាយអប់រំលើកទី ២ ស្តីពី «បរិវត្តកម្មប្រព័ន្ធអប់រំដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់»

848 Viewsនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ វិទ្យាស្ថាន CDRIសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ចូលរួមវេទិកាគោលនយោបាយអប់រំលើកទី ២ ស្តីពី «បរិវត្តកម្មប្រព័ន្ធអប់រំដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់» (TRANSFORMATION OF EDUCATION SYSTEM FOR HIGH QUALITY OF HUMAN RESOURCE)កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ៣ កើត ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៤-៥ ខែមេសា ឆ្នាំ២០២២ចាប់ពីវេលាម៉ោង ៨:០០ នាទីព្រឹកតទៅ។តាមរយៈកម្មវិធី Zoom Meeting ID: 9511150 0165 Passcode: 550271ភ្ជាប់លីង Zoom Meetinghttps://zoom.us/j/95111500165…ក្រុមតេលេក្រាមរបស់វេទិកាគោលនយោបាយអប់រំ លើកទី២ […]

ការចុះទៅបង្ហាត់ស្តីពីការធ្វើការស្រាវជ្រាវប្រតិបត្តិ

768 Viewsរាជធានីភ្នំពេញ៖ យោងតាមផែនការប្រតិបត្តិ ២០២១ របស់នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុជន និងកីឡា ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានគោលនយោបាយ ត្រូវបានចាំតាំងឱ្យចុះទៅបង្ហាត់ស្តីពី «ការធ្វើការស្រាវជ្រាវប្រតិបត្តិ» ដល់បុគ្គលិកអប់រំថ្នាក់ក្រោមជាតិ ដែលមានរយៈពេល ០៤ ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ នៅការិយាល័យអប់រំ យុជន និងកីឡា និងមន្ទីរអប់រំ យុជន និងកីឡារួមមាន៖ -ការិយាល័យអប់រំ យុជន និងកីឡាស្រុកកំពង់លែង និងមន្ទីរអប់រំ យុជន និងកីឡាខេត្តកំពង់ឆ្នាំង -ការិយាល័យអប់រំ យុជន និងកីឡាស្រុកព្រៃនុប និងមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រះសីហនុ -ការិយាល័យអប់រំ យុជន និងកីឡាស្រុកត្រាំកក់ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តតាកែវ -ការិយាល័យអប់រំ យុជន និងកីឡាស្រុកបាភ្នំ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រៃវែង -ការិយាល័យអប់រំ យុជន និងកីឡាស្រុកអូរាំងឪ […]

កំណែទម្រង់សាលារៀន៖ ករណីសាលាមធ្យមសិក្សាធនធាន

782 Viewsនាយកដ្ឋានគោលនយោបាយ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ចូលរួម កិច្ចពិភាក្សាអប់រំ ក្រោមប្រធានបទ «កំណែទម្រង់សាលារៀន៖ ករណីសាលាមធ្យមសិក្សាធនធាន» ដែលមានវាគ្មិនកិត្តិយស គឺ លោក ជា វុធ អនុប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ  លោក ម៉ា  សុភា មន្ត្រីជាន់ខ្ពស់ផ្នែកសង្គម ប្រចាំនៅធនាគារអភិវឌ្ឍន៍អាស៊ី លោក ចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុន សែន​ប្រសូតិ  លោកស្រី កាក់ស៊ា ម៉ូរ៉ាក់ នាយិកាវិទ្យាល័យព្រះរាជបូជនីយកិច្ច  លោកស្រី អួន ចរិយា គ្រូបង្រៀននៅវិទ្យាល័យព្រះរាជបូជនីយកិច្ច  លោក កែវ ពណ៌ គ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន​ប្រសូតិ និង ក្រោមការសមរបសម្រួលអ្នកសម្របសម្រួលដោយ លោក កង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១  ចាបពីម៉ោង ៨:៣០នាទី ដល់១១:០០នាទីព្រឹក […]

Preparation and Process of Memorandum of Understanding (MOU)

897 ViewsPhnom Penh: On the afternoon of Monday, October 13, 2021, through the Zoom Video Conference program, the Department of Policy, the Ministry of Education, Youth and Sports held a discussion meeting on “preparation and process of Memorandum of understanding (MOU)” between the Department of Policy (DoPo) and Mahachulalongkornrajavidyalaya University Khon Kaen (MCU.KK), Thailand to […]

ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន”

849 Viewsភ្នំពេញ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Zoom Video Conferenceនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងបឋមស្ដីពី “ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក ប្រធានគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ប្រមាណ ៦០រូប។ ឧបករណ៍នេះ មានវិសាលភាពសម្រាប់សាលារៀនកម្រិតមធ្យមសិក្សាទុតិយភូមិ អាចប្រើប្រាស់ក្នុងការវិភាគ លើសូចនាករ សូចនាកររង លក្ខណៈវិនិច្ឆ័យ និងកម្រងសំណួរនានាក្នុងការគ្រប់គ្រងរបស់សាលារៀន។ មួយវិញទៀត ឧបករណ៍នេះ នឹងមានប្រយោជន៍សម្រាប់គណៈគ្រប់គ្រងសាលារៀន ក្នុងការរៀបចំផែនការអភិវឌ្ឍសាលារៀន និងការពិនិត្យតាមដានជាប្រចាំនូវការអនុវត្ត ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ————————————– Website: https://dopomoeys.com/ Fb: https://web.facebook.com/dopopage Posted 28.06.21, 10:37 AM