សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនសិក្ខាសាលាពិគ្រោះយោបល់

473 Viewsខេត្តកំពង់ចាម÷ កាលពីសៀលថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈអធិបតី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាតំណាងមកពីនាយកដ្ឋានជំនាញ ដៃគូអភិវឌ្ឍន៍ និងសាលារៀននានា។ក្នុងពិធីបិទនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានលើកឡើងពីគុណប្រយោជន៍នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀនដែលបានរួមបញ្ចូលគុណតម្លៃស្នូលជាច្រើនសម្រាប់អ្នកអប់រំ គ្រូបង្រៀន អ្នកសិក្សា សហគមន៍មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងការធ្វើបរិវត្តកម្មអប់រំដូចជា ភាពជាពលរដ្ឋឌីជីថល ការសិក្សាពេញមួយជីវិត ការត្រៀមខ្លួនសម្រាប់អនាគត ភាពងាយស្រួល ភាពជាដៃគូសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងកម្រិតជាតិ។ឯកឧត្តម បណ្ឌិតសភាចារ្យបានលើកជាយោបល់ និងអនុសាសន៍មួយចំនួនជូនដល់លោកនាយក លោកស្រីនាយិកាមកពីសាលារៀននានា ដើម្បីត្រៀមខ្លួនការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន ដូចជា៖ បន្តសិក្សាស្វែងយល់លើការអប់រំតាមបែបឌីជីថលឱ្យបានកាន់តែស៊ីជម្រៅ ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូនៅសាលារៀនឱ្យបានទូលំទូលាយដើម្បីឱ្យពួកគាត់យល់ដឹង និងត្រៀមខ្លួនក្នុងការអនុវត្តពេលដែលយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនដែលត្រូវបានដាក់ឱ្យអនុវត្ត សម្រាប់បុគ្គល និងអង្គភាព […]

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន

453 Viewsបាត់ដំបង÷ កាលពីព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីយន្តការនៃការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ដែលប្រព្រឹត្តទៅរយៈបីថ្ងៃ គឺចាប់ពីថ្ងៃពុធ ១៣រោច ដល់ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ នាយកដ្ឋានបុគ្គលិក នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងតំណាងសាលាបណ្តាញមកពីខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល សរុបចំនួន៥៨នាក់។ទាយយកឯកសារ÷ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/3Wd3n8yសេចក្តីណែនាំប្រតិបត្តិក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/42LS35Uគេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការនាយកដ្ឋានគោលនយោបាយwww.dopomoeys.com/នាយកដ្ឋានគោលនយោបាយ-DoPoនាយកដ្ឋានគោលនយោបាយ | ១៧ ឧសភា ២០២៣

វេបសាយកាលិកបត្រអប់រំកម្ពុជា (Cambodia Education Review)

1,216 Viewsសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកស្រាវជ្រាវ និស្សិត លោកគ្រូ អ្នកគ្រូ និងសាធារណជនឱ្យបានជ្រាបថា! វេបសាយកាលិកបត្រអប់រំកម្ពុជា (Cambodia Education Review) បានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ កាលពីថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ កាលិកបត្រអប់រំកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមប្រឹក្សាស្រាវជ្រាវអប់រំ (ERC) នៃក្រសួងអប់រំ យុវជន និងកីឡា  និងបានបោះពុម្ព វ៉ុល១នៅឆ្នាំ ២០១៧។ កាលិកបត្រអប់រំកម្ពុជាបោះពុម្ពជាពីរភាសាគឺ ភាសាខ្មែរនិងអង់គ្លេស ដែលចេញផ្សាយពីរដងក្នុងមួយឆ្នាំ រៀងរាល់ខែមិថុនា និងខែធ្នូ។  ប្រសិនបើឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកស្រាវជ្រាវ និស្សិត លោកគ្រូ អ្នកគ្រូ មានគោលបំណងបោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួន សូមទំនាក់ទំនងទៅកាន់អ៊ីម៉ែល cer.editor@moeys.gov.kh ។ ពត៌មានលម្អិត […]

Preparation and Process of Memorandum of Understanding (MOU

1,035 ViewsPhnom Penh: On the afternoon of Monday, October 13, 2021, through the Zoom Video Conference program, the Department of Policy, the Ministry of Education, Youth and Sports held a discussion meeting on “preparation and process of Memorandum of understanding (MOU)” between the Department of Policy (DoPo) and Mahachulalongkornrajavidyalaya University Khon Kaen (MCU.KK), Thailand to […]

បទបង្ហាញចែករំលែកស្តីពី ការគ្រប់គ្រង និងរក្សាសុខភាពចិត្ត

1,451 Viewsការធ្វើបទបង្ហាញស្តីពី “ការគ្រប់គ្រង និងរក្សាសុខភាពចិត្ត”  ដោយបណ្ឌិត កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធកម្មវិធី ZOOM នៅវិទ្យាស្ថានជាតិអប់រំ។ សូមទាញយកឯកសារ៖

Understanding Social Exclusion in the Cambodian Context and Planning for Inclusive Education

1,369 ViewsPhnom Penh, Department of Policy, Ministry of Education, Youth and Sports organized the workshop on ‘Understanding Social Exclusion in the Cambodian Context and Planning for Inclusive Education’ on 2nd to 4th August 2021 through Zoom Video Conference. The purpose of this workshop was to learn more about social exclusion, the impact of children, and […]

វិធីគ្រប់គ្រងចិត្តមួយជំហានម្តង

1,106 Viewsឯកសារស្រាវជ្រាវស្ដីអំពី វិធីគ្រប់គ្រងចិត្តមួយជំហានម្តង ដោយបណ្ឌិត កែវ រតនៈ នាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា។ ប្រភពពី MoEYS Cambodia សូមទាញយកឯកសារ៖ https://bit.ly/3lqVJaq

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន”

992 Viewsភ្នំពេញ៖ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ តាមរយៈ Zoom Video Conferenceនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន” ក្រោមអធិបតីភាពឯកឧត្តម លីម សុធា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក និងអង្គភាពពាក់ព័ន្ធ។ សិក្ខាសាលានេះមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១  ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឈ្វែងយល់បន្ថែមពីការផាត់ចេញពីសង្គម ផលប៉ះពាល់នៃកុមារ និងកិច្ចអន្តរាគមន៍ ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ និងផែនការប្រតិបត្តិប្រចាំឆ្នាំ ដោយមានបទបង្ហាញស្ដីពី និងកិច្ចពិភាក្សា ការផាត់ចេញពីសង្គម SEGA និងដំណើរការស្រាវជ្រាវប្រតិបត្តិ ដោយលោកស្រីបណ្ឌិត បាបារ៉ា ឌីវិននី ទីប្រឹក្សាផ្នែកផែនការអប់រំនៃគម្រោងCDP  អង្គការ វីអេសអូ ប្រចាំកម្ពុជា។ Website: https://dopomoeys.com/ Fb: https://www.facebook.com/dopopage 

កិច្ចពិភាក្សាអប់រំក្រោមប្រធានបទ៖ “ការផ្សារភ្ជាប់រវាងចក្ខុវិស័យអប់រំឆ្នាំ២០៣០ និងការរៀបចំគោលនយោបាយ និងផែនការអប់រំ”

1,494 Viewsនៅព្រឹកថ្ងៃចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈកម្មវិធី Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចពិភាក្សាអប់រំក្រោមប្រធានបទ៖ “ការផ្សារភ្ជាប់រវាងចក្ខុវិស័យអប់រំឆ្នាំ២០៣០ និងការរៀបចំគោលនយោបាយ និងផែនការអប់រំ” ដោយមានវាគ្មិនកិត្តិយសៈ លោក អុន ស៊ីវុធថា ប្រធាននាយកដ្ឋានផែនការ និងមានការសម្របសម្រួលពី លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ សរុបចំនួន ១១៤ នាក់។ កិច្ចពិភាក្សាអប់រំនេះ រៀបចំឡើងផ្តោតលើកិច្ចពិភាក្សាសំខាន់ៗមាន៖ * របៀបវារ:នៃការអប់រំឆ្នាំ២០៣០ (SDG4) នៅថ្នាក់សកលលោក និងតំបន់ * មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ * ក្របខណ្ឌគោលនយោបាយ  និងការអនុវត្តយុទ្ធសាស្រ្ត  សូមគោរពអញ្ជើញទស្សនាលម្អិតតារយៈលីងខាងក្រោម៖ https://fb.watch/6QC7Lmpvjc/ ————————————– Website: https://dopomoeys.com/ Fb:https://web.facebook.com/dopopage