កាលពីវេលាម៉ោង ២:៣០ នាទី រសៀល ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០ លោកកង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ដែលជាតំណាង របស់ឯកលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយទាំងអស់ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពរបស់លោក ហំ គន្ធា នៅគេហដ្ឋាននៃសព ផ្ទះលេខ២៩៧B ផ្លូវលេខ៦៣ ក្នុងបុរីសូនី ជិតផ្សាលឹមឈាងហាក់ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចគោរពវិញ្ញាណក្ខន្ធសពលោក ហំ គន្ធា លោកកង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយបានពាំនាំនូវបច្ច័យនៃនាយកដ្ខាន ចូលរួមបុណ្យសពចំនួន ៨០០ ០០០ ៛ (ប្រាំបីសែនរៀលគត់) និងថវិកាមួយចំនួនពីនាយកដ្ឋាននានា ជូនដល់ក្រុមគ្រួសារនៃសព ព្រមទាំងសម្តែងនូវសេចក្តីក្រៀមក្រំ សោកស្តាយចំពោះបាត់បង់នូវមន្រ្តីអប់រំដ៏ល្អម្នាក់ពីអគ្គនាយកដ្ឋានគោលនយោបាយ។
***បញ្ជាក់៖ លោកហំ គន្ធា ជាអនុប្រធានការិយាល័យសម្របសម្រួលការអនុវត្តគោលនយោបាយនៃនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំយុវជន និងកីឡា បានទទួលមរណៈភាព ក្នុងជន្មាយុ ៤៧ ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃចន្ទ ១១ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨:00 នាទីយប់។ ពិធីបុណ្យសពបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ផ្ទះលេខ២៩៧B ផ្លូវលេខ៦៣ ក្នុងបុរីសូនី ជិតផ្សាលឹមឈាងហាក់ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយ៖ កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ