TRENDING NOW

កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»
Search

ការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)

1,258 Views
ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ តាមរយៈកម្មវិធី Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នាMOU» រវាងនាយកដ្ឋានគោលនយោបាយ (នា.គប) និងសាកលវិទ្យាល័យមហាចូឡាឡុងកណរាជវិទ្យាល័យ ខេត្តខនកែន (មចរ.ខក) ប្រទេសថៃ ក្នុងគោលបំណងជជែក ពិភាក្សា និងត្រៀមរៀបចំដំណើរការអនុស្សរណៈយោគយល់គ្នា MOU លើផ្នែកមួយចំនួនដូចជា៖ ការស្រាវជ្រាវ ការបោះពុម្ពកាលិកបត្រ រៀបចំសន្និសីទជាតិ និងអន្តរជាតិ។
ក្នុងកិច្ចចាប់ផ្តើមប្រជុំនេះ លោកស្រីបណ្ឌិត បូ ច័ន្ទគូលិកា ប្រធាននាយកដ្ឋានគោលនយោបាយ មានមតិបើក និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ។ បន្ទាប់មកព្រះតេជគុណ ព្រះសោភ័ណ្ឌភន្ទនបណ្ឌិត សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យមហាចូឡាឡុងកណរាជវិទ្យាល័យ ខេត្តខនកែន ប្រទេសថៃ មានសង្ឃដីកាចំណាប់អារម្មណ៍អំពីចំណុចសំខាន់ៗដែលអាចចុះអនុស្សរណៈរួមគ្នាបាននៅពេលខាងមុខ និងបានអរគុណចំពោះលោកស្រីបណ្ឌិត ប្រធាន នាយកដ្ឋាន ថ្នាក់ដឹកនាំ មន្រ្តីនៃនាយកដ្ឋាន និងអ្នកចូលរួមទាំងអស់ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
បន្ទាប់ពីនោះ ភាគីទាំងពីរបានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅនៃនា.គប និង មចរ.ខក ព្រមទាំងពិភាក្សាលម្អិតលើចំណុចដែលអាចចុះអនុស្សរណៈរួមគ្នាបាននៅពេលខាងមុខ។
ជារួមកិច្ចប្រជុំពីការរៀបចំនិងដំណើរការអនុស្សរណៈយោគយល់គ្នា (MOU) នេះ បានប្រព្រឹត្តិទៅយ៉ាងរលូន និងល្អប្រសើរ ព្រមទាំងឆ្លើយតបទៅនឹងគោលបំណង។

More Posts