TRENDING NOW

កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌា
Search

កម្មវិធី ចូលរួមកិច្ចពិភាក្សាស្តីពីគោលនយោបាយ ដើម្បីនិរន្តភាពអាងទន្លេមេគង្គ

1,037 Views

           យោងលិខិតអញ្ជើញលេខ០០៦/១៩ អ.ទ.ម ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ និងលិខិតចាត់តាំងលេខ២៧៥ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយស្នើសុំអញ្ជើញមន្ត្រីជំនាញចំនួន៣ នាក់ ចូលរួមជាសិក្ខាកាមក្នុងកិច្ចពិភាក្សាស្តីពីគោលនយោបាយដើម្បីនិរន្តភាពនៃអាងទន្លេ មេគង្គដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ ក្រោយលិខិតអញ្ជើញបានមកដល់នាយកដ្ឋានគោលនយោបាយ នាយកដ្ឋានបានចាត់តាំងមន្រ្តី ចំនួន ៣ នាក់ ឱ្យទៅចូលរួមក្នុងកិច្ចពិភាក្សានោះ រួមមាន៖

១. លោក មត សុមឿន         មន្រ្តីនាយកដ្ឋានគោលនយោបាយ

២. លោក កែវ រតនៈ            មន្រ្តីនាយកដ្ឋានគោលនយោបាយ

៣. លោកខាត់ សុភ័ស្ត          មន្រ្តីនាយកដ្ឋានគោលនយោបាយ។

             កិច្ចពិភាក្សាចាប់ផ្តើមនៅ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ផ្តើម ម៉ោង ៩.០០ នាទី ក្រោយពីការប្រកាសហេតុ និងគោរពទង់ជាតិមក កញ្ញា Erin Loury (នាយកផ្នែកទំនាក់ទំនងរបស់ (FISHBIO) បានធ្វើសុន្ទរកថាស្វាគមន៍ដល់គណៈអធិបតី ភ្លៀវកិត្តិយសនិងបានថ្លែងពីស្ថានភាពនិងក្តីបារម្មណ៍ចំពោះអនាគតនៃអាងទន្លេមេគង្គ និងស្នើឱ្យមានពិភាក្សារកគោលនយោបាយដើម្បីនិរន្តភាពនៃអាងទន្លេមេគង្គសម្រាប់អ្នកជំនាន់ក្រោយ។ បន្ទាប់មក ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល បានថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាដោយបានបង្ហាញពីសារៈសំខាន់ និងផលប្រយោជន៍របស់អាងទន្លេមេគង្គ រួចបានផ្តែផ្តាំឱ្យពិភាក្សាគ្នាដើម្បីបន្តរកគោលនយោបាយអភិរក្សាទន្លេមេគង្គ ហើយមុននឹងបញ្ចប់សុន្ទរកថា ឯកឧត្តមបានកោសរសើរចំពោះគម្រោងអច្ឆិរិយភាពនៃអាងទន្លេមេគង្គផងដែ។ បន្ទាប់មកអ្នកសម្របសម្រួលធ្វើការពណ៌នាពីគោលបំណង និងទ្រង់ទ្រាយនៃការពិភាក្សាដោយធ្វើការណែនាំ និងអញ្ជើញវាគ្មិនចំនួន ៧ នាក់ដែលមកពីស្ថាប័នផ្សេងៗគ្នា ឡើងលើវេទិកា ដើម្បីពិភាក្សាស្តីពី គោលនយោបាយដើម្បីនិរន្តភាពនៃទន្លេមេគង្គដោយផ្តោតទៅលើសារៈសំខាន់ និងគុណតម្លៃរបស់ប្រពន្ធ័ទន្លេមួយនេះ (Policy perspective on the future of the Mekong: importance and the value to Cambodia)

           សម្រាប់មន្រ្តីនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមលើជាសំនួរ និងស្នើយោបល់ទាក់ទង់នឹងវិស័យអប់រំ ដែលចូលរួមក្នុងការផ្តល់ចំណេះដឹងដល់កុមារនៅតាមដងទន្លេមេគង្គ ដូចជាគោលនយោបាយស្តីពីការអប់រំបំនិនជីវិត កសិកម្ម និងតំបន់ជួបការលំបាកក្នុងវិស័យអប់រំជាដើម។

          ជាលទ្ធផលសម្រេចបាន ក្រោយបានធ្វើកិច្ចពិភាក្សា ស្ថាប័ននីមួយៗ សិក្ខាកាមទាំងអស់បានទទួលព័ត៌មាន និងចំណុច ដែលក្រសួងរបស់ខ្លួនអាចចូលរួមចំណែកក្នុងការកសាងគោលនយោបាយដើម្បីអភិរក្សាទន្លេមេគង្គ ពិសេសសិក្ខាកាមទាំងអស់បានទទួលចំណេះដឹងពីកិច្ចពិភាក្សានេះផងដែរ។

More Posts