កិច្ចប្រជុំស្ដីពី កិច្ចសហការអប់រំនិងការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ

108 Viewsរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានប្រជុំស្ដីពី កិច្ចសហការអប់រំ និងការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ ក្រោមអធិបតីភាព លោកជំទាវ សាស្រ្តាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈគ្រប់គ្រងបណ្តោះអាសន្ន នាយកដ្ឋានគោលនយោបាយ នៅសាលប្រជុំនាយកដ្ឋានផែនការ (ជាន់ទី២) ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ អ្នកវិនិយោគ និងក្រុមហ៊ុនអញ្ជើញមកពីប្រទេសចិន។ជាកិច្ចចាប់ផ្តើម លោកជំទាវ សាស្រ្តាចារ្យ បណ្ឌិត អនុរដ្ឋលេខាធិកាបានបង្ហាញពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយអប់រំ និងគម្រោងដែលបានធ្វើការវិនិយោគក្នុងវិស័យអប់រំនាពេលកន្លងមក។ បន្ទាប់មក ខាងភាគីចិនបានបង្ហាញពីសាវតារគម្រោង សារៈប្រយោជន៍ និងគំនិតនៃការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ។អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ដូចជា៖-គោលនយោបាយជាអាទិភាពពាក់ព័ន្ធនឹងការវិនិយោគវិស័យអប់រំ-ក្រុមការងារភាគីចិនលើកឡើងពីច្បាប់ទាក់ទងនឹងរបៀបបង្កើតសាលាឯកជន វិទ្យាស្ថាន […]

បទបង្ហាញចែករំលែកស្តីពី ការគ្រប់គ្រង និងរក្សាសុខភាពចិត្ត

1,387 Viewsការធ្វើបទបង្ហាញស្តីពី “ការគ្រប់គ្រង និងរក្សាសុខភាពចិត្ត”  ដោយបណ្ឌិត កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធកម្មវិធី ZOOM នៅវិទ្យាស្ថានជាតិអប់រំ។ សូមទាញយកឯកសារ៖

Understanding Social Exclusion in the Cambodian Context and Planning for Inclusive Education

1,308 ViewsPhnom Penh, Department of Policy, Ministry of Education, Youth and Sports organized the workshop on ‘Understanding Social Exclusion in the Cambodian Context and Planning for Inclusive Education’ on 2nd to 4th August 2021 through Zoom Video Conference. The purpose of this workshop was to learn more about social exclusion, the impact of children, and […]

វិធីគ្រប់គ្រងចិត្តមួយជំហានម្តង

1,044 Viewsឯកសារស្រាវជ្រាវស្ដីអំពី វិធីគ្រប់គ្រងចិត្តមួយជំហានម្តង ដោយបណ្ឌិត កែវ រតនៈ នាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា។ ប្រភពពី MoEYS Cambodia សូមទាញយកឯកសារ៖ https://bit.ly/3lqVJaq

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន”

937 Viewsភ្នំពេញ៖ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ តាមរយៈ Zoom Video Conferenceនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន” ក្រោមអធិបតីភាពឯកឧត្តម លីម សុធា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក និងអង្គភាពពាក់ព័ន្ធ។ សិក្ខាសាលានេះមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១  ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឈ្វែងយល់បន្ថែមពីការផាត់ចេញពីសង្គម ផលប៉ះពាល់នៃកុមារ និងកិច្ចអន្តរាគមន៍ ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ និងផែនការប្រតិបត្តិប្រចាំឆ្នាំ ដោយមានបទបង្ហាញស្ដីពី និងកិច្ចពិភាក្សា ការផាត់ចេញពីសង្គម SEGA និងដំណើរការស្រាវជ្រាវប្រតិបត្តិ ដោយលោកស្រីបណ្ឌិត បាបារ៉ា ឌីវិននី ទីប្រឹក្សាផ្នែកផែនការអប់រំនៃគម្រោងCDP  អង្គការ វីអេសអូ ប្រចាំកម្ពុជា។ Website: https://dopomoeys.com/ Fb: https://www.facebook.com/dopopage 

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានគោលនយោបាយ ឆ្នាំ២០២១

1,165 Viewsនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានគោលនយោបាយ ឆ្នាំ២០២១  ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង និងជាអគ្គនាយករង គោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី៖           ១. ពិនិត្យមើលពីផលសម្រេចកិច្ចការងារក្នុងឆមាសទី១ របស់នាយកដ្ឋាន           ២. ទិសដៅកិច្ចការងារបន្តក្នុងឆមាសទី២           ៣. ពិនិត្យនូវយុទ្ធសាស្ត្រ សកម្មភាព និងចំណុចដៅជាអាទិភាពរបស់នាយកដ្ឋាន ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ           ៤. ពិភាក្សាផ្សេងៗ នៅថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២ និង ០០នាទីរសៀល។           តាមរយ: Zoom Video Conference Meeting ————————————– Website: […]

ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន”

849 Viewsភ្នំពេញ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Zoom Video Conferenceនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងបឋមស្ដីពី “ឧបករណ៍វិភាគបញ្ហាអប់រំនៅកម្រិតសាលារៀន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក ប្រធានគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ប្រមាណ ៦០រូប។ ឧបករណ៍នេះ មានវិសាលភាពសម្រាប់សាលារៀនកម្រិតមធ្យមសិក្សាទុតិយភូមិ អាចប្រើប្រាស់ក្នុងការវិភាគ លើសូចនាករ សូចនាកររង លក្ខណៈវិនិច្ឆ័យ និងកម្រងសំណួរនានាក្នុងការគ្រប់គ្រងរបស់សាលារៀន។ មួយវិញទៀត ឧបករណ៍នេះ នឹងមានប្រយោជន៍សម្រាប់គណៈគ្រប់គ្រងសាលារៀន ក្នុងការរៀបចំផែនការអភិវឌ្ឍសាលារៀន និងការពិនិត្យតាមដានជាប្រចាំនូវការអនុវត្ត ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ————————————– Website: https://dopomoeys.com/ Fb: https://web.facebook.com/dopopage Posted 28.06.21, 10:37 AM

Enquiry Learning in Primary School

905 ViewsThe Department of Policy held an Educational talk on “Enquiry Learning in Primary School” with guest speaker Dr. Barbara Deveney by Via Zoom Video Conference.  Phnom Penh: On June 18, 2021 at 3:00 pm * Visit the detailed discussion via the official page of the Department of Policy https://fb.watch/6mtbvY6ERe/

បុច្ឆនសិក្សានៅកម្រិតបឋមសិក្សា ENQUIRY LEARNING IN PRIMARY SCHOOL

848 Viewsភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៣ និង០០នាទី រសៀល នាយកដ្ឋានគោលនយោបាយ បានរៀបចំកិច្ចពិភាក្សាអប់រំ ក្រោមប្រធានបទ “បុច្ឆនសិក្សានៅកម្រិតបឋមសិក្សា” (Enquiry Learning In Primary School)  ដែលមានវាគ្មិនកិត្តិយស គឺលោកស្រីបណ្ឌិត Barbara Deveney តាមរយៈ Zoom Video Conference។ * សូមចូលមើលកិច្ចពិភាក្សាលម្អិត តាមរយៈផេកផ្លូវការនាយកដ្ឋានគោលនយោបាយ https://fb.watch/6mtbvY6ERe/