សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន”

565 Viewsភ្នំពេញ៖ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ តាមរយៈ Zoom Video Conferenceនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ការផាត់ចេញពីសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិយាបន្ន” ក្រោមអធិបតីភាពឯកឧត្តម លីម សុធា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយក និងអង្គភាពពាក់ព័ន្ធ។ សិក្ខាសាលានេះមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១  ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឈ្វែងយល់បន្ថែមពីការផាត់ចេញពីសង្គម ផលប៉ះពាល់នៃកុមារ និងកិច្ចអន្តរាគមន៍ ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ និងផែនការប្រតិបត្តិប្រចាំឆ្នាំ ដោយមានបទបង្ហាញស្ដីពី និងកិច្ចពិភាក្សា ការផាត់ចេញពីសង្គម SEGA និងដំណើរការស្រាវជ្រាវប្រតិបត្តិ ដោយលោកស្រីបណ្ឌិត បាបារ៉ា ឌីវិននី ទីប្រឹក្សាផ្នែកផែនការអប់រំនៃគម្រោងCDP  អង្គការ វីអេសអូ ប្រចាំកម្ពុជា។ Website: https://dopomoeys.com/ Fb: https://www.facebook.com/dopopage 

តួនាទីអាណាព្យាបាលក្នុងការជួយដល់ការសិក្សារបស់កុមារក្នុងបរិបទគន្លងថ្មី

1,151 Viewsទោះបីការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗជាច្រើន នៅលើ សកលលោក ។ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឆ្លើយតបទៅនឹងរបត់នៃការប្រែប្រួលយ៉ាងឆាប់រហ័សមួយនេះ ដោយតម្រូវឱ្យកុមារបន្តការសិក្សារបស់ពួកគេតាមរយៈប្រព័ន្ធអនឡាញ និងពីចម្ងាយ។ ប្រភពពីៈ https://www.facebook.com/moeys.gov.kh/ https://www.facebook.com/dopopage  

Enquiry Learning in Primary School

580 ViewsThe Department of Policy held an Educational talk on “Enquiry Learning in Primary School” with guest speaker Dr. Barbara Deveney by Via Zoom Video Conference.  Phnom Penh: On June 18, 2021 at 3:00 pm * Visit the detailed discussion via the official page of the Department of Policy https://fb.watch/6mtbvY6ERe/