សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនសិក្ខាសាលាពិគ្រោះយោបល់

185 Viewsខេត្តកំពង់ចាម÷ កាលពីសៀលថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈអធិបតី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាតំណាងមកពីនាយកដ្ឋានជំនាញ ដៃគូអភិវឌ្ឍន៍ និងសាលារៀននានា។ក្នុងពិធីបិទនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានលើកឡើងពីគុណប្រយោជន៍នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀនដែលបានរួមបញ្ចូលគុណតម្លៃស្នូលជាច្រើនសម្រាប់អ្នកអប់រំ គ្រូបង្រៀន អ្នកសិក្សា សហគមន៍មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងការធ្វើបរិវត្តកម្មអប់រំដូចជា ភាពជាពលរដ្ឋឌីជីថល ការសិក្សាពេញមួយជីវិត ការត្រៀមខ្លួនសម្រាប់អនាគត ភាពងាយស្រួល ភាពជាដៃគូសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងកម្រិតជាតិ។ឯកឧត្តម បណ្ឌិតសភាចារ្យបានលើកជាយោបល់ និងអនុសាសន៍មួយចំនួនជូនដល់លោកនាយក លោកស្រីនាយិកាមកពីសាលារៀននានា ដើម្បីត្រៀមខ្លួនការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន ដូចជា៖ បន្តសិក្សាស្វែងយល់លើការអប់រំតាមបែបឌីជីថលឱ្យបានកាន់តែស៊ីជម្រៅ ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូនៅសាលារៀនឱ្យបានទូលំទូលាយដើម្បីឱ្យពួកគាត់យល់ដឹង និងត្រៀមខ្លួនក្នុងការអនុវត្តពេលដែលយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនដែលត្រូវបានដាក់ឱ្យអនុវត្ត សម្រាប់បុគ្គល និងអង្គភាព […]

លទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាននិងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន”

186 Viewsនេៈគឺជាលទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាននិងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន”This is Regional Research Report on ‘Student Learning Loss in Reading and Mathematics at Primary Schools during the COVID-19 Pandemic in ASEAN’Download: https://bit.ly/43V6swC

អបអរសាទរពិធី​​ បំពាក់គ្រឿងឥស្សរិយយស មេដាយមាស ប្រាក់ និងសំរិទ្ធិ​​​​ ព្រមទាំងការប្រគល់ប័ណ្ណសរសើរ

195 Viewsថ្នាក់ដឹកនាំ នាយកដ្ឋានគោលនយោបាយ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងបានចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ត្រូវបានបំពាក់គ្រឿងឥស្សរិយយស មេដាយមាស ប្រាក់ និងសំរិទ្ធិ៖១.លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ទទួលមេដាយមាស២.លោក នៅ សៅវរៈ អនុប្រធាននាយកដ្ឋានគោលនយោបាយ មេដាយមាស៣.លោក អុប ប៊ុនណាត អនុប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ មេដាយប្រាក់៤.លោក ឃុត សុខា ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ មេដាយសំរិទ្ធិ៥.លោកស៊ីវ សម្ផស្ស ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ មេដាយសំរិទ្ធិ ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានគោលនយោបាយ បានចូលរួមចំណែកជួយសម្របសម្រួលក្នុងកិច្ចការអាស៊ានសម្រាប់សសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលត្រូវបានទទួលប័ណ្ណសរសើរពីក្រសួងអប់រំ យុវជន និងកីទ្បាមាន÷១. លោក នៅ សៅវរៈ អនុប្រធាននាយកដ្ឋានគោលនយោបាយ២. លោកស្រី អ៊ុន ស្រីណែត អនុប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ៣. លោក ជ័យ រដ្ឋា អនុប្រធានការិយាល័យ អនុប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ៤. លោក ឈឹម […]

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន

203 Viewsបាត់ដំបង÷ កាលពីព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីយន្តការនៃការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ដែលប្រព្រឹត្តទៅរយៈបីថ្ងៃ គឺចាប់ពីថ្ងៃពុធ ១៣រោច ដល់ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ នាយកដ្ឋានបុគ្គលិក នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងតំណាងសាលាបណ្តាញមកពីខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល សរុបចំនួន៥៨នាក់។ទាយយកឯកសារ÷ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/3Wd3n8yសេចក្តីណែនាំប្រតិបត្តិក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/42LS35Uគេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការនាយកដ្ឋានគោលនយោបាយwww.dopomoeys.com/នាយកដ្ឋានគោលនយោបាយ-DoPoនាយកដ្ឋានគោលនយោបាយ | ១៧ ឧសភា ២០២៣

វេបសាយកាលិកបត្រអប់រំកម្ពុជា (Cambodia Education Review)

954 Viewsសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកស្រាវជ្រាវ និស្សិត លោកគ្រូ អ្នកគ្រូ និងសាធារណជនឱ្យបានជ្រាបថា! វេបសាយកាលិកបត្រអប់រំកម្ពុជា (Cambodia Education Review) បានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ កាលពីថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ កាលិកបត្រអប់រំកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមប្រឹក្សាស្រាវជ្រាវអប់រំ (ERC) នៃក្រសួងអប់រំ យុវជន និងកីឡា  និងបានបោះពុម្ព វ៉ុល១នៅឆ្នាំ ២០១៧។ កាលិកបត្រអប់រំកម្ពុជាបោះពុម្ពជាពីរភាសាគឺ ភាសាខ្មែរនិងអង់គ្លេស ដែលចេញផ្សាយពីរដងក្នុងមួយឆ្នាំ រៀងរាល់ខែមិថុនា និងខែធ្នូ។  ប្រសិនបើឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកស្រាវជ្រាវ និស្សិត លោកគ្រូ អ្នកគ្រូ មានគោលបំណងបោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួន សូមទំនាក់ទំនងទៅកាន់អ៊ីម៉ែល cer.editor@moeys.gov.kh ។ ពត៌មានលម្អិត […]

Understanding Social Exclusion in the Cambodian Context and Planning for Inclusive Education

1,119 ViewsPhnom Penh, Department of Policy, Ministry of Education, Youth and Sports organized the workshop on ‘Understanding Social Exclusion in the Cambodian Context and Planning for Inclusive Education’ on 2nd to 4th August 2021 through Zoom Video Conference. The purpose of this workshop was to learn more about social exclusion, the impact of children, and […]

កិច្ចពិភាក្សាអប់រំក្រោមប្រធានបទ៖ “ការផ្សារភ្ជាប់រវាងចក្ខុវិស័យអប់រំឆ្នាំ២០៣០ និងការរៀបចំគោលនយោបាយ និងផែនការអប់រំ”

1,236 Viewsនៅព្រឹកថ្ងៃចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈកម្មវិធី Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចពិភាក្សាអប់រំក្រោមប្រធានបទ៖ “ការផ្សារភ្ជាប់រវាងចក្ខុវិស័យអប់រំឆ្នាំ២០៣០ និងការរៀបចំគោលនយោបាយ និងផែនការអប់រំ” ដោយមានវាគ្មិនកិត្តិយសៈ លោក អុន ស៊ីវុធថា ប្រធាននាយកដ្ឋានផែនការ និងមានការសម្របសម្រួលពី លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ សរុបចំនួន ១១៤ នាក់។ កិច្ចពិភាក្សាអប់រំនេះ រៀបចំឡើងផ្តោតលើកិច្ចពិភាក្សាសំខាន់ៗមាន៖ * របៀបវារ:នៃការអប់រំឆ្នាំ២០៣០ (SDG4) នៅថ្នាក់សកលលោក និងតំបន់ * មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ * ក្របខណ្ឌគោលនយោបាយ  និងការអនុវត្តយុទ្ធសាស្រ្ត  សូមគោរពអញ្ជើញទស្សនាលម្អិតតារយៈលីងខាងក្រោម៖ https://fb.watch/6QC7Lmpvjc/ ————————————– Website: https://dopomoeys.com/ Fb:https://web.facebook.com/dopopage

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានគោលនយោបាយ ឆ្នាំ២០២១

1,030 Viewsនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានគោលនយោបាយ ឆ្នាំ២០២១  ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង និងជាអគ្គនាយករង គោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី៖           ១. ពិនិត្យមើលពីផលសម្រេចកិច្ចការងារក្នុងឆមាសទី១ របស់នាយកដ្ឋាន           ២. ទិសដៅកិច្ចការងារបន្តក្នុងឆមាសទី២           ៣. ពិនិត្យនូវយុទ្ធសាស្ត្រ សកម្មភាព និងចំណុចដៅជាអាទិភាពរបស់នាយកដ្ឋាន ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ           ៤. ពិភាក្សាផ្សេងៗ នៅថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២ និង ០០នាទីរសៀល។           តាមរយ: Zoom Video Conference Meeting ————————————– Website: […]

តួនាទីអាណាព្យាបាលក្នុងការជួយដល់ការសិក្សារបស់កុមារក្នុងបរិបទគន្លងថ្មី

1,414 Viewsទោះបីការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗជាច្រើន នៅលើ សកលលោក ។ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឆ្លើយតបទៅនឹងរបត់នៃការប្រែប្រួលយ៉ាងឆាប់រហ័សមួយនេះ ដោយតម្រូវឱ្យកុមារបន្តការសិក្សារបស់ពួកគេតាមរយៈប្រព័ន្ធអនឡាញ និងពីចម្ងាយ។ ប្រភពពីៈ https://www.facebook.com/moeys.gov.kh/ https://www.facebook.com/dopopage