កិច្ចប្រជុំស្ដីពី កិច្ចសហការអប់រំនិងការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ
139 Viewsរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានប្រជុំស្ដីពី កិច្ចសហការអប់រំ និងការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ ក្រោមអធិបតីភាព លោកជំទាវ សាស្រ្តាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈគ្រប់គ្រងបណ្តោះអាសន្ន នាយកដ្ឋានគោលនយោបាយ នៅសាលប្រជុំនាយកដ្ឋានផែនការ (ជាន់ទី២) ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ អ្នកវិនិយោគ និងក្រុមហ៊ុនអញ្ជើញមកពីប្រទេសចិន។ជាកិច្ចចាប់ផ្តើម លោកជំទាវ សាស្រ្តាចារ្យ បណ្ឌិត អនុរដ្ឋលេខាធិកាបានបង្ហាញពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយអប់រំ និងគម្រោងដែលបានធ្វើការវិនិយោគក្នុងវិស័យអប់រំនាពេលកន្លងមក។ បន្ទាប់មក ខាងភាគីចិនបានបង្ហាញពីសាវតារគម្រោង សារៈប្រយោជន៍ និងគំនិតនៃការផ្ដួចផ្ដើមបង្កើតទីក្រុងអប់រំ (International Education Hub) នៅក្នុងតំបន់តារាសាគរ។អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ដូចជា៖-គោលនយោបាយជាអាទិភាពពាក់ព័ន្ធនឹងការវិនិយោគវិស័យអប់រំ-ក្រុមការងារភាគីចិនលើកឡើងពីច្បាប់ទាក់ទងនឹងរបៀបបង្កើតសាលាឯកជន វិទ្យាស្ថាន […]
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនសិក្ខាសាលាពិគ្រោះយោបល់
432 Viewsខេត្តកំពង់ចាម÷ កាលពីសៀលថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈអធិបតី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាតំណាងមកពីនាយកដ្ឋានជំនាញ ដៃគូអភិវឌ្ឍន៍ និងសាលារៀននានា។ក្នុងពិធីបិទនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានលើកឡើងពីគុណប្រយោជន៍នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀនដែលបានរួមបញ្ចូលគុណតម្លៃស្នូលជាច្រើនសម្រាប់អ្នកអប់រំ គ្រូបង្រៀន អ្នកសិក្សា សហគមន៍មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងការធ្វើបរិវត្តកម្មអប់រំដូចជា ភាពជាពលរដ្ឋឌីជីថល ការសិក្សាពេញមួយជីវិត ការត្រៀមខ្លួនសម្រាប់អនាគត ភាពងាយស្រួល ភាពជាដៃគូសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងកម្រិតជាតិ។ឯកឧត្តម បណ្ឌិតសភាចារ្យបានលើកជាយោបល់ និងអនុសាសន៍មួយចំនួនជូនដល់លោកនាយក លោកស្រីនាយិកាមកពីសាលារៀននានា ដើម្បីត្រៀមខ្លួនការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន ដូចជា៖ បន្តសិក្សាស្វែងយល់លើការអប់រំតាមបែបឌីជីថលឱ្យបានកាន់តែស៊ីជម្រៅ ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូនៅសាលារៀនឱ្យបានទូលំទូលាយដើម្បីឱ្យពួកគាត់យល់ដឹង និងត្រៀមខ្លួនក្នុងការអនុវត្តពេលដែលយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនដែលត្រូវបានដាក់ឱ្យអនុវត្ត សម្រាប់បុគ្គល និងអង្គភាព […]
លទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាននិងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន”
415 Viewsនេៈគឺជាលទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាននិងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន”This is Regional Research Report on ‘Student Learning Loss in Reading and Mathematics at Primary Schools during the COVID-19 Pandemic in ASEAN’Download: https://bit.ly/43V6swC
អបអរសាទរ អត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយ ២៨២គ្រឿង ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២
321 ViewsVia: Thmey Thmey
អបអរសាទរពិធី បំពាក់គ្រឿងឥស្សរិយយស មេដាយមាស ប្រាក់ និងសំរិទ្ធិ ព្រមទាំងការប្រគល់ប័ណ្ណសរសើរ
423 Viewsថ្នាក់ដឹកនាំ នាយកដ្ឋានគោលនយោបាយ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងបានចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ត្រូវបានបំពាក់គ្រឿងឥស្សរិយយស មេដាយមាស ប្រាក់ និងសំរិទ្ធិ៖១.លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ទទួលមេដាយមាស២.លោក នៅ សៅវរៈ អនុប្រធាននាយកដ្ឋានគោលនយោបាយ មេដាយមាស៣.លោក អុប ប៊ុនណាត អនុប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ មេដាយប្រាក់៤.លោក ឃុត សុខា ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ មេដាយសំរិទ្ធិ៥.លោកស៊ីវ សម្ផស្ស ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ មេដាយសំរិទ្ធិ ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានគោលនយោបាយ បានចូលរួមចំណែកជួយសម្របសម្រួលក្នុងកិច្ចការអាស៊ានសម្រាប់សសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលត្រូវបានទទួលប័ណ្ណសរសើរពីក្រសួងអប់រំ យុវជន និងកីទ្បាមាន÷១. លោក នៅ សៅវរៈ អនុប្រធាននាយកដ្ឋានគោលនយោបាយ២. លោកស្រី អ៊ុន ស្រីណែត អនុប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ៣. លោក ជ័យ រដ្ឋា អនុប្រធានការិយាល័យ អនុប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ៤. លោក ឈឹម […]
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន
415 Viewsបាត់ដំបង÷ កាលពីព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីយន្តការនៃការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ដែលប្រព្រឹត្តទៅរយៈបីថ្ងៃ គឺចាប់ពីថ្ងៃពុធ ១៣រោច ដល់ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ នាយកដ្ឋានបុគ្គលិក នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងតំណាងសាលាបណ្តាញមកពីខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល សរុបចំនួន៥៨នាក់។ទាយយកឯកសារ÷ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/3Wd3n8yសេចក្តីណែនាំប្រតិបត្តិក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/42LS35Uគេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការនាយកដ្ឋានគោលនយោបាយwww.dopomoeys.com/នាយកដ្ឋានគោលនយោបាយ-DoPoនាយកដ្ឋានគោលនយោបាយ | ១៧ ឧសភា ២០២៣
កាលិកបត្រអប់រំកម្ពុជា វ៉ុល ៥ លេខ២
341 Viewsនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយស សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា នាយកដ្ឋានគោលនយោបាយបានបោះពុម្ពផ្សាយ កាលិកបត្រអប់រំកម្ពុជា វ៉ុល ៥ លេខ២ (Cambodia Education Review Volume 5, Number 2) ដែលជាសមិទ្ធផលថ្មី និងពិសេសមួយដែលរួមមានទាំងអត្ថបទស្រាវជ្រាវ និងអត្ថបទគោលនយោបាយអប់រំ ជាភាសាខ្មែរ និងភាសាអង់គ្លេសរួមបញ្ចូលគ្នាក្នុងវ៉ុលតែមួយ។ ការបោះពុម្ពផ្សាយនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយចំណេះដឹង និងភស្តុតាងនៃការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអប់រំដើម្បីបានជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ បង្ហាញពីស្នាដៃលើការសរសេរអត្ថបទស្រាវជ្រាវ និងជម្រុញលើកទឹកចិត្តឱ្យមានការចូលរួមបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវនៅក្នុងកាលិកបត្រអប់រំកម្ពុជាអោយបានកាន់តែច្រើន។សូមអរគុណ****************************************************សូមអាន និងទាញយកអត្ថបទទាំងអស់ ដែលបានបោះពុម្ពក្នុងវ៉ុល ៥ លេខទី២ ដោយឥតគិតថ្លៃតាមរយៈតំណ៖ http://cer.dopomoeys.com/…/CER-Vol-52-publication-final…គេហទំព័រផ្លូវការរបស់កាលិកបត្រអប់រំកម្ពុជា(CER)៖ http://cer.dopomoeys.com/view-articles/គេហទំព័រនាយកដ្ឋានគោលនយោបាយ៖ www.dopomoeys.com/ទំព័រហ្វេសប៊ុកផ្លូវការ៖ នាយកដ្ឋានគោលនយោបាយ-DoPo
Call for Papers
409 ViewsMinistry of Education, Youth and Sport is deeply honored to invite researchers, students and those who are interested in publishing your research with Cambodia Education Review (CER), Volume 6, Number 1, to submit the manuscript to CER’s team. Submission is open from now on. Please prepare your manuscript by following the “Template and Guidelines […]
សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវ
396 ViewsMinistry of Education, Youth and Sport is deeply honored to invite researchers, students and those who are interested in publishing your research with Cambodia Education Review (CER), Volume 6, Number 1, to submit the manuscript to CER’s team. Submission is open from now on. Please prepare your manuscript by following the “Template and Guidelines […]
Policy Brief of Cambodia Education Review
899 ViewsTo What Extent does the Cambodian Education Curriculum Prepare Students for a Knowledge-based Economy? Issue 1, 2018 Planning, Financing and Implementing Lifelong Learning: Quality Education-related Sustainable Development Goals in Cambodia Issue 2, 2018 What does PISA-D tell us about education in Cambodia? Issue 1, 2019 WHY TEACHER CAREER PATHWAYS IN CAMBOIA AND HOW? Issue […]