TRENDING NOW

កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌា
Search

ការពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រស្ដីពី បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ

701 Views
រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រស្ដីពី បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ ចាប់តាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅតាមទីតាំងគោលដៅក្នុងខេត្តទាំង ៧ ដោយរួមមាន៖ ខេត្តក្រចេះ កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង កំពង់ចាម ស្ទឹងត្រែង និងសៀមរាប។ អ្នកចូលរួមមាន៖ ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញនៃការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នាយក នាយិកាសាលារៀន និងគ្រូបង្រៀនតាមឯកទេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ។
ការចុះពិនិត្យតាមដានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនេះ មានគោលបំណង៖
១. រកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយក្នុងការអនុវត្តគោលនយោបាយ
២. ផ្ដល់ការវិភាគលម្អិតលើការងារដែលបានអនុវត្តនិងផលសម្រេចសម្រាប់គោលដៅនីមួយៗនៃគោលនយោបាយនេះ។
០៥ ឧសភា ២០២២ | នាយកដ្ឋានគោលនយោបាយ-DoPo
👉✍️ចង់បានព័ត៌មានផ្លូវការថ្មីៗ សូមអញ្ជើញចូលរួម Subscribe Telegram DoPo Info (https://t.me/dopoinfo)

More Posts