TRENDING NOW

​សន្និសីទ​គោលនយោបាយ​អប់រំ​លើក​ទី​៥ ឆ្នាំ២០២៥ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»សិក្ខាសាលាឆ្លុះបញ្ចាំងលើរបាយការណ៍ស្រាវជ្រាវស្តីពី៖ "ការអប់រំស្ទែម (STEM) ៖ សមត្ថភាព​គ្រូបង្រៀន និងការជះឥទ្ឋិពលដល់ការបង្រៀន"កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”
Search

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវចំនួន០៥ ប្រធានបទដែលជាសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១

953 Views
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១៣ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានគោលនយោបាយ) រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវចំនួន០៥ ប្រធានបទដែលជាសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។ សមាសភាពអ្នកចូលរួមសិក្ខាសាលា រួមមាន ថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ ប្រធានអនុប្រធានការិយាល័យ និងដៃគូអភិវឌ្ឍ។
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវចំនួន ០៥ ប្រធានបទនេះ មានដូចខាងក្រោម៖
១- ការរៀនបែបចម្រុះ៖ ការអនុវត្ត បញ្ហាប្រឈម និងលទ្ធភាព នៅក្នុងសាលាមធ្យមសិក្សាធនធាននៅក្នុងប្រទេសកម្ពុជា
២- កត្តាជះឥទ្ធិពលលើការជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត និងសង្គមនៅកម្រិតមធ្យមសិក្សាទុតិយភូមិ
៣- ការសិក្សាពីការអនុវត្តលិខិតបទដ្ឋាន ឬសេចក្តីណែនាំពាក់ព័ន្ធ នឹងការលើកកម្ពស់ស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ
៤- ការពង្រឹងសមត្ថភាពសម្របខ្លួន និងប្រព័ន្ធភាពធន់ឆ្លើយតបនឹងផលប៉ះពាល់រយៈពេលខ្លី និងវែងសម្រាប់ការអប់រំមធ្យមសិក្សាចំណេះទូទៅនៅកម្ពុជា
៥- តំណាងស្រ្តី ក្នុងការបង្រៀន ការដឹកនាំ និងការគ្រប់គ្រង នៅសាលាមធ្យមសិក្សាទុតិយភូមិ។
២៧ មិថុនា ២០២២ | តាមប្រព័ន្ធអនឡាញ

More Posts