សន្និសីទលើកទី២ ថ្នាក់រដ្ឋមន្រ្តីអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអប់រំប្រកបដោយចីរភាព (SDG4) ឆ្នាំ២០៣០

42 Views
បាងកក៖ សន្និសីទលើកទី២ ថ្នាក់រដ្ឋមន្រ្តីអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពី ការអប់រំប្រកបដោយចីរភាព (SDG4) ឆ្នាំ២០៣០ ត្រូវបានប្រារព្ធឡើង នៅទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ ក្នុងសន្និសីទលើកទី២នេះ មានគណៈប្រតិភូខាងភាគីកម្ពុជាអញ្ជើញចូលរួម រួមមាន៖
១. ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
៣. លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ
៣. លោក អុន ស៊ីវុធថា ប្រធាននាយកដ្ឋានផែនការ
៤. លោកស្រី អ៊ុន ស្រីណែត អនុប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ។
សន្និសីទនេះមានការអញ្ជើញចូលរួមដោយក្រុមបណ្តាញការសិក្សានិងអប់រំ ២០៣០+ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក មានការសហការរៀបចំដោយ UNESCO Asia និង Pacific Regional Bureau for Education and the UNICEF Regional Offices for East Asia and the Pacific and for South Asia និងអញ្ជើញចូលរួមដោយក្រសួងអប់រំរបស់ប្រទេសថៃ និងសហការដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រទេសជប៉ុន។
ជារួម អង្គសន្និសីទបានពិភាក្សា និងឯកភាពគ្នាលើសកម្មភាពនិងយុទ្ធសាស្ត្រជាអាទិភាព ក៏ដូចជាការចង្អុលបង្ហាញគោលនយោបាយសំខាន់ៗស្តីពីការងើបឡើងនិងបរិវត្តកម្មប្រព័ន្ធអប់រំដើម្បីឈានឆ្ពោះទៅរកប្រព័ន្ធអប់រំដែលមានភាពឆ្លើយតបពាក់ព័ន្ធនឹងភាពធន់ សំដៅពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការអប់រំប្រកបដោយចីរភាព (SDG4) ឆ្នាំ២០៣០។
 
០៧ មិថុនា ២០២២ | នាយកដ្ឋានគោលនយោបាយ-DoPo