918 Views
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈកម្មវិធី Zoom Video Conference នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបំប៉នសមត្ថភាពស្តីពី៖ “ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន” ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពជូនមន្ត្រីអប់រំលើបញ្ញត្តិ និងនីតិវិធីនៃការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន និងផ្អែកលើភស្ភុតាងបែបវិទ្យាសាស្រ្ត ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយឱ្យមានប្រសិទ្ធភាព។ វគ្គបំប៉នេះប្រព្រឹត្តទៅមានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១។
Website: https://dopomoeys.com/