TRENDING NOW

កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌា
Search

កម្មវិធី ចុះសាកល្បងប្រើប្រាស់នូវឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្ត គោលនយោបាយសាលាធនធាន និងសាលាបណ្តាញ

1,406 Views

 យោងលិខិតឧទ្ទេសនាមលេខ ២៣៧៨ អយក.ឧទន. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០  របស់ក្រសួងអប់រំ យុវជន និងកីឡា  បុគ្គលិកអប់រំនាយកដ្ឋានគោលនយោបាយ ចំនួន ០៥នាក់  ត្រូវបានចាត់តាំង ឱ្យចុះសាកល្បងប្រើប្រាស់នូវឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្តគោលនយោបាយសាលាធនធាន និងសាលាបណ្តាញ រយៈពេល ០៣ថ្ងៃគឺ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រួមមានចំនួន ០៣សាលាគឺ វិទ្យាល័យព្រះបាទសុរាម្រឹត វិទ្យាល័យក្រុងកំពង់ឆ្នាំង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង៖

សមាសភាពក្រុមការងាររួមមាន

១. លោក     សូ     សុវណ្ណារា      ប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ

២. លោក     ឈឹម  ឫទិ្ធវង្ស         អនុប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ

៣. ល.បណ្ឌិត        កែវ    រតនៈ   មន្រ្តីនាយកដ្ឋានគោលនយោបាយ

៤. លោក     ខាត់   សុភ័ស្ត          មន្រ្តីនាយកដ្ឋានគោលនយោបាយ     

  ៥. លោក     វ៉ាន់    ធីរុត           មន្រ្តីនាយកដ្ឋានគោលនយោបាយ

 

           បន្ទាប់ពីបញ្ចប់ការប្រមូលទិន្នន័យ  ក្រុមការងារអាចធ្វើការសន្និដ្ឋានបានថា  វាមិនមានភាពលំបាកក្នុងការស្វែងរកអ្នកពាក់ព័ន្ធដើម្បីសុំធ្វើការសម្ភាសទេ ដោយសារតែមានការសហការល្អនៅតាមមូលដ្ឋាន។ ជាលទ្ធផលក្រុមការងារប្រមូលព័ត៌មានបានគ្រប់គ្រាន់ពីអ្នកពាក់ព័ន្ធដូចបានគ្រោងទុក ដែលជាធាតុចូលដ៏សំខាន់សម្រាប់កែលម្អលើឧបករណ៍ស្រាវជ្រាវនេះ។

More Posts