TRENDING NOW

បញ្ជីគោលនយោបាយអប់រំ យវុជន និងកីឡាឯកសារ៖ គោលនយោបាយស្តីពីការអប់រំបរិយាបន្នឯកសារ៖ ផែនការអភិវឌ្ឍសមត្ថភាព នាយកដ្ឋានគោលនយោបាយ ឆ្នាំ ២០២១-២០២៥ឯកសារ៖ ផែនការយុទ្ធសាស្រ្ត​នាយកដ្ឋានគោលនយោបាយ២០២១-២០២៥កិច្ចពិភាក្សាអប់រំស្តីពី «ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារកិត្តិយស»ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)ការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"

កិច្ចប្រជុំពីការពិនិត្យមើលរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមសម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០

258 Views

         កាលពីថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨ និង ៣០ នាទីព្រឹក នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យមើលរបាយការណ៍វឌ្ឍនភាពការងារ និងបញ្ហាប្រឈមសម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានផែនការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ។ 

        ក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមបណ្ឌិតបានមានមតិបើកនិងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានគោលនយោបាយ នៅក្នុងស្ថានភាពនៃជំងឺកូវីដ១៩ដែលកំពុងរាត្បាតនៅលើពិភពលោកនាពេលនេះ។ បន្ទាប់មកលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយបានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម សម្រាប់ឆមាសទី១ និងទិសដៅ អនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ដល់អង្គប្រជុំ និងបានលើកពីចំណុចដែលត្រូតពិភាក្សានិងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ឯកឧត្តមបណ្ឌិត ក៏បានលើកពីចំណុចនីមួយៗ មកពិភាក្សាលម្អិត និងរកដំណោះស្រាយដើម្បីអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ផងដែរ។

         នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរដល់លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ និងមន្រ្តីទាំងអស់ដែលមានស្នាដៃល្អ និងសមិទ្ធិផលការងារជាច្រើនដែលទទួលស្គាល់ដោយថ្នាក់ដឹកនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ មួយវិញទៀត ការធ្វើការងារក្នុងអង្គភាព ក៏មានសាមគ្គីភាពផ្ទៃក្នុងភារតភាព និងការងារប្រកបដោយស្មារតីក្រុមបានយ៉ាងល្អ។                

            ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត ក៏បានមានមតិផ្តែផ្តាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយទាំងអស់ឱ្យយកចិត្តទុកដាក់ចំពោះការងារថែមទៀត ព្រមទាំងចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ។

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១.៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

អត្ថបទនិងរូបភាពដោយ៖ កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ

ភ្ជាប់មកនូវកំណត់ហេតុប្រជុំខាងក្រោម៖