រាជធានីភ្នំពេញ៖ ការិយាល័យស្រាវជ្រាវ និងវិភាគគោលនយោបាយនៃនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិដើម្បីរៀបចំនិងត្រៀមលក្ខណ:បណ្តុះបណ្តាលការងារស្រាវជ្រាវប្រតិបត្តិដល់ក្រុមគោលដៅ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយ និងមានមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយជាច្រើនរូប។
ក្រោយការធ្វើបទបង្ហាញពីមន្ត្រីជំនាញស្តីពី ការរៀបចំដំណើរការសិក្ខាសាលាបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិមក លោក បានបង្ហាញពីវិធីសាស្រ្តបន្ថែមលើចំណុចខ្វះខាត និងឯកភាពលើមតិរួមក្នុងអង្គប្រជុំ ព្រមទាំងគាំទ្រលើឯកសារពង្រាងដើម្បីការបណ្តុះបណ្តាលនិងបានកោតសរសើរដល់ក្រុមការងាររៀបចំការបណ្តុះបណ្តាលស្រាវជ្រាវប្រតិបត្តិដែលជាការជួយលើកកម្ពស់សមត្ថភាពមន្ត្រីក្នុងការស្វែងរកបញ្ហា រៀបចំផែនការ និងដោះស្រាយនៅកន្លែងការងារ។
១៣ តុលា ២០២០ | នាយកដ្ឋានគោលនយោបាយ