637 Views
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយ មានកិច្ចប្រជុំជាមួយលោកបណ្ឌិត ហាន់ ភូមិន្ទ ពីវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ERIA -Economic Research Institute for ASEAN ក្រោមអធិបតីភាពលោក នៅ សៅវរៈ អនុប្រធាននាយកដ្ឋានគោលនយោបាយ។ កិច្ចប្រជុំនេះមានគោលបំណង៖
1. ការធ្វើបទបង្ហាញអំពីការស្រាវជ្រាវ ការបាត់បង់ការសិក្សារបស់សិស្សផ្នែកអំណាន និងអំណានកម្រិតបឋមសិក្សាកំឡុងពេលការរីករាលដាលនៃកូវីដ-១៩ ក្នុងតំបន់អាស៊ាន ដោយលោក ពៅ សុគុណរិទ្ធ អនុប្រធានការិយាល័យនៃនាយកដ្ឋានគោលនយោបាយ
2. ការបង្ហាញអំពី តំបន់គោលដៅនៃការចុះប្រមូលទិន្នន័យសាកល្បងនៅខេត្តព្រះសីហនុ ដោយកញ្ញា សិម លីដា មន្រ្តីនាយកដ្ឋានគោលនយោបាយ
3. ការផ្តល់មតិយោបល់របស់ លោកលោក បណ្ឌិត ហាន់ ភូមិន្ទ (Senior Energy Economist) លើវិធីសាស្រ្តស្រាវជ្រាវ។
០៧ មិថុនា ២០២២ | នាយកដ្ឋានគោលនយោបាយ-DoPo