TRENDING NOW

បញ្ជីគោលនយោបាយអប់រំ យវុជន និងកីឡាឯកសារ៖ គោលនយោបាយស្តីពីការអប់រំបរិយាបន្នឯកសារ៖ ផែនការអភិវឌ្ឍសមត្ថភាព នាយកដ្ឋានគោលនយោបាយ ឆ្នាំ ២០២១-២០២៥ឯកសារ៖ ផែនការយុទ្ធសាស្រ្ត​នាយកដ្ឋានគោលនយោបាយ២០២១-២០២៥កិច្ចពិភាក្សាអប់រំស្តីពី «ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារកិត្តិយស»ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)ការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"

ការសិក្សាវិភាគរកភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង

1,099 Views

ខេត្តស្វាយរៀង៖ ក្រុមការងាររបស់នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និង កីឡា បានចុះធ្វើការសិក្សាវិភាគរកភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង ក្នុងការអនុវត្តការ គ្រប់គ្រងសាលារៀន ដើម្បីកំណត់ជម្រើសគោលនយោបាយ និងរៀបចំយុទ្ធសាស្រ្ត សម្រាប់ក្របខណ្ឌ គោលនយោបាយស្តីពី ការគ្រប់គ្រងតាមសាលារៀន មានរយៈពេល ០៣ថ្ងៃគឺចាប់ ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្វាយជ្រំ អនុវិទ្យាល័យ គោកព្រីង និងសាលាបឋមសិក្សា ស្វាយព្រហូត ខេត្តស្វាយរៀង។

ការសិក្សាវិភាគធ្វើឡើងតាមរយៈការវិភាគស្វ៊ត (SWOT) ដោយចែងចែកជាក្រុមៗ ជាមួយ ប្រធាន មន្ទីរ ប្រធានការិយាល័យពាក់ព័ន្ធ អនុវិទ្យាល័យ និងសាលាបឋមសិក្សា ព្រមទាំងភាគីព័ន្ធ។

ការសិក្សានេះគឺវិភាគលើការអនុវត្តការគ្រប់គ្រងសាលារៀន តម្រូវឱ្យអ្នកចូលរួមទាំងអស់គិតផ្តោត អារម្មណ៍ទៅលើការគ្រប់គ្រងសាលារៀនតាម រយៈបទពិសោធន៍ខ្លួន ហើយរក ភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែងក្នុងការគ្រប់គ្រង សាលារៀន បន្ទាប់មករកចំណុចរួមគ្នា និងចុងក្រោយរក អាទិភាពនៃចំណុចនីមួយៗ។

ការសិក្សាវិភាគនេះ បានធ្វើឡើងយ៉ាងសកម្ម និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដោយ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជាប្រយោជន៍ដល់ការវិភាគដើម្បីកំណត់ជម្រើសគោលនយោ បាយ និងរៀបចំយុទ្ធសាស្រ្ត សម្រាប់ក្របខណ្ឌគោលនយោបាយស្តីពី ការគ្រប់គ្រងតាមសាលារៀន។


២១ វិច្ឆិកា ២០២០ | នាយកដ្ឋានគោលនយោបាយ