349 Views
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយបានរៀបចំកម្មវិធីស្តីពី “ការថែរក្សាសុខភាពផ្លូវចិត្តដើម្បីប្រសិទ្ធភាពការសិក្សា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះភិក្ខុវជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន និងជាសាស្ត្រាចារ្យ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោកបណ្ឌិត កែវ រតនៈ អនុប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ និងជាតំណាងលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ នៅវិទ្យាល័យហ៊ុន សែន ស្មាច់ដែង។ កម្មវិធីមានការចូលរួមពី÷
-ព្រះគ្រូចៅអធិការវត្តស្មាច់ដែង និងព្រះគ្រូចៅអធិការវត្តសម្មាធិ
-លោក វើក សំអូន តំណាងអង្គការពុទ្ធិសង្គម
-លោកស្រី ម៉ៅ វណ្ណនី ប្រធានការិយាល័យអប់រំយុវជននិង កីឡានៃរដ្ឋបាលស្រុកព្រៃនប់
-លោក គឹម ចាន់ មេឃុំ រាម
-លោកស្រី ឆាយ សុភា តំណាងមណ្ឌលសុខភាពរាម លោកមេប៉ុស្តិ៍រាម -លោក/លោកស្រី តំណាងអង្គការ អលឃីដ លោក/លោកស្រី តំណាង សសយក ឃុំរាម
-លោកនាយក លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្ស ។
របៀបវារៈនៃកម្មវិធីនេះផ្តោតលើចំណុចសំខាន់ៗ រួមមាន÷
-ការសម្រួលអារម្មណ៍មុនចាប់ផ្តើម
-ការបង្ហាញអំពីសញ្ញាណនានានៃបញ្ហាសុខភាពផ្លូវចិត្តតាម វិទ្យាសាស្ត្រ(របកគំហើញនានា)
-ការអនុវត្តផ្ទាល់លើការថែរក្សាសុខភាពចិត្តដើម្បីប្រសិទ្ធភាពសិក្សា និងបំពេញការងារ
-អនុវត្តវិធីសាស្ត្រទប់ទល់ និងគ្រប់គ្រងកំហឹង
-អនុវត្តការធ្វើសមាធិ តាមវិធីប្រើឥរិយាបទទាំងបួន
-អនុវត្តការធ្វើសមាធិដើម្បីប្រសិទ្ធភាពការសិក្សា
-អនុវត្តការធ្វើសមាធិដើម្បីប្រសិទ្ធភាពការងារ
-ឆ្លុះបញ្ចាំងអារម្មណ៍ និងលំហាត់វាស់វែងពីទម្លាប់នៃការថែទាំសុខភាពផ្លូវចិត្ត អនុវត្តលំហាត់ផ្តល់ក្តីស្រលាញ់ សន្តិភាពផ្លូវចិត្ត និងផ្សាយមេត្តាធម៌។
គួរបញ្ជាក់ថា÷ កម្មវិធីថែរក្សាសុខភាពផ្លូវចិត្តដើម្បីប្រសិទ្ធភាពការសិក្សា រៀបចំឡើងក្រោមគម្រោងគាំទ្រសាលារៀនក្នុងការអនុវត្តគោលនយោបាយអប់រំដើម្បីលើកកម្ពស់សមិទ្ធផលសិក្សារបស់សិស្ស នៃនាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា។
នាយកដ្ឋានគោលនយោបាយ-DoPo | ០៨ កុម្ភៈ ២០២៣