នាយកដ្ឋានគោលនយោបាយមានចក្ខុវិស័យ បេសកកម្ម និងគោលបំណងដូចខាងក្រោយ៖

ចក្ខុវិស័យ

ជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការអភិវឌ្ឍ និងការពិនិត្យឡើងវិញនូវគោលនយោបាយ ដោយផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត

បេសកកម្ម

ធានាការអភិវឌ្ឍគោលនយោបាយ និងការស្រាវជ្រាវ ប្រកបដោយគុណភាពខ្ពស់និងទាន់ពេលវេលា ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំ អ្នកអភិវឌ្ឍគោលនយោបាយ អ្នកធ្វើផែនការ និងអ្នកតាក់តែងលិខិតបទដ្ឋានគតិយុត្ត

គោលបំណង

១.អភិវឌ្ឍគោលនយោបាយអប់រំ ឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធអប់រំជាតិមួយ ប្រកប​ដោយបរិយាបន្ន សមធម៌ និងគុណភាព
២.ប្រើប្រាស់លទ្ធផលស្រាវជ្រាវ ដើម្បីធ្វើសេចក្តីសម្រេចចិត្ត អភិវឌ្ឍគោលនយោបាយ ធ្វើផែនការ និងតាក់តែងលិខិតបទដ្ឋានគតិយុត្ត
៣.ផ្សារភ្ជាប់រវាងគោលនយោបាយ ផែនការ និងការអនុវត្តជាក់ស្តែង
៤.ផ្សារភ្ជាប់គោលនយោបាយវិស័យអប់រំ ទៅនឹងគោលនយោបាយជាតិ គោលនយោបាយរបស់អង្គភាព ស្ថានប័នផ្សេងៗទៀត និងនិន្នាការអប់រំក្នុងតំបន់ និងសាកលលោក
៥.លើកកម្ពស់ការកសាងសមត្ថភាព និងចែករំលែកចំណេះដឹង ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍគោលនយោបាយ ក្នុងចំណោមមន្រ្តីអប់រំគ្រប់កម្រិតថ្នាក់។

ឯកសារថ្មីៗ