ចក្ខុវិស័យ
ជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រអប់រំផ្អែកលើភស្តុតាងសម្រាប់យុគសម័យបច្ចេកវិទ្យាឌីជីថល។
បេសកកម្ម
១) រៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រអប់រំផ្អែកលើភស្តុតាងបែបវិទ្យាសាស្ត្រ អភិក្រមនៃការចូលរួម និងនិន្នាការជាតិនិងអន្តរជាតិ
២) សិក្សានិងវាយតម្លៃផលសម្រេច និងបច្ច័យនៃការអនុវត្តគោលនយោបាយអប់រំ
៣) ផ្ដល់ការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិកអប់រំក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រកបដោយនវានុវត្តន៍
៤) រៀបចំវេទិការូបវ័ន្តនិងទូរនិម្មិតសម្រាប់ការពិភាក្សា ការចែករំលែក ការផ្សព្វផ្សាយ និងការគ្រប់គ្រងចំណេះដឹងស្ដីពីគោលនយោបាយអប់រំ។
គុណតម្លៃស្នូល
- សុខមាលភាព
- ប្រកបដោយវិជ្ជាជីវៈ/ស្ថាបនានិយម
- ទំនួលខុសត្រូវ
- ភាពជាម្ចាស់
- គណនេយ្យភាព
- សហការ
- ស្មារតីក្រុម
- សុចរិតភាព
- គុណធម៌ និង
- ឧត្ដមភាព



