367 Views
បាត់ដំបង÷ កាលពីព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីយន្តការនៃការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ដែលប្រព្រឹត្តទៅរយៈបីថ្ងៃ គឺចាប់ពីថ្ងៃពុធ ១៣រោច ដល់ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ នាយកដ្ឋានបុគ្គលិក នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងតំណាងសាលាបណ្តាញមកពីខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល សរុបចំនួន៥៨នាក់។
ទាយយកឯកសារ÷
ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/3Wd3n8y
សេចក្តីណែនាំប្រតិបត្តិក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/42LS35U
នាយកដ្ឋានគោលនយោបាយ | ១៧ ឧសភា ២០២៣