TRENDING NOW

បញ្ជីគោលនយោបាយអប់រំ យវុជន និងកីឡាឯកសារ៖ គោលនយោបាយស្តីពីការអប់រំបរិយាបន្នឯកសារ៖ ផែនការអភិវឌ្ឍសមត្ថភាព នាយកដ្ឋានគោលនយោបាយ ឆ្នាំ ២០២១-២០២៥ឯកសារ៖ ផែនការយុទ្ធសាស្រ្ត​នាយកដ្ឋានគោលនយោបាយ២០២១-២០២៥កិច្ចពិភាក្សាអប់រំស្តីពី «ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារកិត្តិយស»ការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀនដើម្បីអនាគតកុមារការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)ការរៀបចំ និងដំណើរការអនុស្សរណៈយោគយល់គ្នា(MOU)វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"វគ្គបំប៉នសមត្ថភាពស្តីពី "ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន"

ការចុះទៅបង្ហាត់ស្តីពីការធ្វើការស្រាវជ្រាវប្រតិបត្តិ

47 Views

រាជធានីភ្នំពេញ៖ យោងតាមផែនការប្រតិបត្តិ ២០២១ របស់នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុជន និងកីឡា ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានគោលនយោបាយ ត្រូវបានចាំតាំងឱ្យចុះទៅបង្ហាត់ស្តីពី «ការធ្វើការស្រាវជ្រាវប្រតិបត្តិ» ដល់បុគ្គលិកអប់រំថ្នាក់ក្រោមជាតិ ដែលមានរយៈពេល ០៤ ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ នៅការិយាល័យអប់រំ យុជន និងកីឡា និងមន្ទីរអប់រំ យុជន និងកីឡារួមមាន៖

-ការិយាល័យអប់រំ យុជន និងកីឡាស្រុកកំពង់លែង និងមន្ទីរអប់រំ យុជន និងកីឡាខេត្តកំពង់ឆ្នាំង

-ការិយាល័យអប់រំ យុជន និងកីឡាស្រុកព្រៃនុប និងមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រះសីហនុ

-ការិយាល័យអប់រំ យុជន និងកីឡាស្រុកត្រាំកក់ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តតាកែវ

-ការិយាល័យអប់រំ យុជន និងកីឡាស្រុកបាភ្នំ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រៃវែង

-ការិយាល័យអប់រំ យុជន និងកីឡាស្រុកអូរាំងឪ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តត្បូងឃ្មុំ។

 

ការចុះទៅបង្ហាត់ស្តីពី ការធ្វើការស្រាវជ្រាវប្រតិបត្តិនេះ គឺជាកាសិក្សានិងអនុវត្តផ្ទាល់ពីការស្រាវជ្រាវប្រតិបត្តិនេះ ដើម្បីជួយបុគ្គលិកអប់រំថ្នាក់ក្រោមជាតិរួមមាន មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា ឱ្យចេះធ្វើការស្រាវជ្រាវប្រតិបត្តិ ដើម្បីពង្រឹងសមត្ថភាពការធ្វើផែនការ ការសម្រេចចិត្ត ការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍស្ថាប័នដោយផ្អែកលើភស្តុតាងសំដៅជំរុញឱ្យមានការប្រែប្រួលតាមបរិបទថ្មី។ ម៉្យាងវិញទៀត ដើម្បីបុគ្គលិកអប់រំដែលចូលរួម បានទទួលបានចំណេះដឹងនិងបទពិសោធពិតលើការស្រាវជ្រាវប្រតិបត្តិ ដើម្បីចែករំលែងបន្តដល់អ្នកពាក់ព័ន្ធ ពិសេសថ្នាក់សាលារៀនឱ្យចេះធ្វើការស្រាវជ្រាវប្រតិបត្តិផងដែរ។

 

គួរបញ្ជាក់ថា បន្ទាប់ពីនាយកដ្ឋានគោលនយោបាយបានធ្វើការបណ្តុះបណ្តាលស្ទីពី «ការស្រាវជ្រាវប្រតិបត្តិ» ដោយផ្ទាល់ និងតាមអនឡាញរួចមក ការចុះទៅបង្ហាត់ពីការធ្វើការស្រាវជ្រាវប្រតិបត្តិដោយផ្ទាល់នេះ គឺមានការបង្ហាត់បង្ហាញទ្រឹស្តីបន្ថែម និងមានការដឹកនាំអនុវត្តពីអ្នកជំនាញលើដំណើរការស្រាវជ្រាវប្រតិបត្តិ តាំងពីចាប់ផ្តើមរហូតបញ្ចប់ ដូច្នេះបុគ្គលិកអប់រំដែលចូលរួមនឹងត្រូវចុះទៅធ្វើការស្រាវជ្រាវដោយផ្ទាល់តាមប្រធានបទដែលបានកំណត់ រួចធ្វើការវិភាគលទ្ធផល និងសរសេររបាយការណ៍ស្រាវជ្រាវប្រតិបត្តិ បន្ទាប់មកដាក់ស្នើគណៈកម្មការស្រាវជ្រាប្រតិបត្តិពិនិត្យ។ ក្នុងនោះដែរ របាយការណ៍លទ្ធផលស្រាវជ្រាវប្រតិបត្តិនោះ នឹងត្រូវយកទៅបោះពុម្ពផ្សាយក្នុងវេបសាយក្នុងកាលិកបត្រអប់រំកម្ពុជា ក្រោយបញ្ចប់ការស្រាវជ្រាវ និងទទួលបានការអនុញ្ញាតជាផ្លូវការ។

 

Website: https://dopomoeys.com/

Fb: https://web.facebook.com/dopopage 

សកម្មភាពចុះទៅបង្ហាត់ស្តីពី «ការធ្វើការស្រាវជ្រាវប្រតិបត្តិ» ដល់បុគ្គលិកអប់រំថ្នាក់ក្រោមជាតិ ដែលមានរយៈពេល ០៤ ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ នៅការិយាល័យអប់រំ យុជន និងកីឡា និងមន្ទីរអប់រំ យុជន និងកីឡា

ការិយាល័យអប់រំ យុជន និងកីឡាស្រុកកំពង់លែង និងមន្ទីរអប់រំ យុជន និងកីឡាខេត្តកំពង់ឆ្នាំង

-ការិយាល័យអប់រំ យុជន និងកីឡាស្រុកព្រៃនុប និងមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រះសីហនុ

ការិយាល័យអប់រំ យុជន និងកីឡាស្រុកត្រាំកក់ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តតាកែវ

ការិយាល័យអប់រំ យុជន និងកីឡាស្រុកបាភ្នំ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រៃវែង

ការិយាល័យអប់រំ យុជន និងកីឡាស្រុកអូរាំងឪ និងមន្ទីរអប់រំ យុជន និងកីឡាខេត្តត្បូងឃ្មុំ។

ការចុះទៅសម្ភាស