TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

សិក្ខាសាលាពិគ្រោះយោបល់ថា្នក់តំបន់លើរបាយការណ៍ស្រាវជ្រាវស្តីពី ‌‌«ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន»

378 Views
ខេត្តសៀមរាប÷ កាលពីព្រឹកថ្ងៃពុធ ២ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ស្តីពី «ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោក Koji Hachiyama ប្រធានប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពីនាយកដ្ឋានជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា បណ្តារដ្ឋសមាជិកអាស៊ាន អង្គភាពថ្នាក់ក្រោមជាតិ ព្រមទាំងតំណាងដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺចាប់ពី ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ក្រោមការឧបត្ថម្ភពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA)។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងប្រមូលធាតុចូលបន្ថែម និងផ្តល់សុពលភាព លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវស្តីពី«ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន»។
 គួរបញ្ជាក់ថា៖ ការសិក្សាថ្នាក់តំបន់ស្តីពីការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ានត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា (MOEYS) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។ លទ្ធផលនៃការសិក្សានេះនឹងរួមចំណែកដល់ការកែលម្អគោលនយោបាយ យុទ្ធសាស្ត្រនិងអន្តរាគមន៍ដែលមានស្រាប់របស់រដ្ឋសមាជិកអាស៊ាន ដើម្បីស្តារការសិក្សាឡើងវិញ និងធានាគុណភាពនៃការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់អាស៊ាននាពេលអនាគត។
 
 ២៦ តុលា ២០២២ | នាយកដ្ឋានគោលនយោបាយ

More Posts