TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

វគ្គបណ្ដុះបណ្ដាលស្តីពី “ការអភិវឌ្ឍសមត្ថភាពក្នុងការរៀបចំគោលនយោបាយ”

587 Views
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី “ការអភិវឌ្ឍសមត្ថភាពក្នុងការរៀបចំគោលនយោបាយ” នៅសាលប្រជុុំនាយកដ្ឋាផែនការ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ មានគ្រូឧទ្ទេសពីររូបគឺ លោក Nitesh Anand ជាអ្នកគ្រប់គ្រងកម្មវិធី គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃមជ្ឈមណ្ឌលសម្រាប់សង្គមស៊ីវិល ទីក្រុងញូវដេលី និងលោកបណ្ឌិត Abhishek SINGH ជានាយកសាលាអន្តរជាតិ SFL និងជាសាស្ត្រាចារ្យក្រៅម៉ោងនៅសាកលវិទ្យាល័យន័រតុន ព្រមទាំងមានការចូលពីសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានគោលនយោបាយផងដែរ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមដល់មន្រ្តីនាយកដ្ឋានគោលនយោបាយលើការវិភាគគោលនយោបាយ ការអភិវឌ្ឍគោលនយោបាយ និងសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តគោលនយោបាយអប់រំ។
 
០៥ កញ្ញា ២០២២ | នាយកដ្ឋានគោលនយោបាយ

More Posts